បន្ទាយមានជ័យ៖ កាលពីល្ងាចថ្ងៃទី២៩ធ្នូ គណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានបញ្ចប់រី បានបញ្ចប់យុទ្ធនាការពាក់មួកសុវត្ថិភាពនិងចែកវាមួកលើកទី៣ (ថ្ងៃទី២៨-២៩ ធ្នូឆ្នា២០១១៧) ដែលនៅលើផ្លូវជាតិលេខ៥ក្នុងភូមិសាស្ត្រស្រុកមង្គលបូរីិ និងក្រុងសិរីសោភ័ណ និងផផ្លូវជាតិលេខ៦ ក្រុងសិរីសោភ័ណ។
លោកឧត្តមសេនិយ៍ អ៊ុំ សុផល ស្នងការរងទទួលផែននករបាលសណ្តាប់ធ្នាប់នៃស្នងការនគរបាលខេត្តបន្ទាយមមានជ័យនិយាយថា: យុទ្ធនាការនេះបន្ត ដោយសារថា អត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាបអ្នកធ្វើដំណើរតាមទៅចក្រយានយន្តបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនិងបាត់បងជីវីតព្រោះបោកក្បាល ដលយប៉ះទង្គិចក្បាល មកពីអត់ពាក់មួកសុវត្ថិភាព។ ពោលគឺបញ្ហាប្រឈមគ្រោះថ្នាក់ទម្រង់នេះ នៅតែមានបរិមាណច្រើននិងមានលក្ខណ:ព្រឺខ្លាច។
សូមរំលឹកថា តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០១៦ អត្រាអ្នកជិះម៉ូតូជា មុខសញ្ញាគ្រោះថ្នាក់ស្លាប់ច្រើនជាងគេរហូតដល់៧៦ភាគរយ និងអ្នកគ្រោះថ្នាក់ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពមានចំនួន៦៦ភាគរយ នៅក្នុងចំណោមអ្នកស្លាប់សរុប១.៣៥៧នាក់។
លោកវរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងថា: បើកយុទ្ធនាការពាក់មួកសុវត្ថិភាព និងចែកមួកជូនដល់ប្រជាពលរដ្ឋជាអ្នកបើកបរនិងអ្នករួមដំណើរនេះ ដើម្បីអោយគ្រប់គ្នាពាក់មួកសុវត្ថិភាព ហើយបម្រុងទប់ស្កាត់ ការពារអាយុជីវិតមនុស្ស។
លោកនិយាយបន្តថា :ក្នុងរយៈពេលមួយឆ្នាំ២០១៧នេះ ដោយមានវិធានការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងមានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋសង្កេតឃើញថា អត្រាគ្រោះថ្នាក់ចរាចរណ៍មានការថយចុះបើប្រៀបធៀបនឹងបណ្តាឆ្នាំកន្លងមក។ ប្រជាពលរដ្ឋបានចូលរួមទទួលបានមួកសុវត្ថិភាពក្រោយពីផាកពិន័យ ណែនាំនិងពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ក៏បានលើកឡើងនិងមានការសប្បាយរីករាយ សកម្មភាពនេះបានផ្តល់នូវសារៈសំខាន់ក្នុងការការពារសុវត្ថិភាពគេចផុតពីគ្រោះថ្នាក់អាយុជីវិត។
សូមរំលឹកថា យុទ្ធនាការពាក់មួកសុវត្ថិភាពនេះ ក្នុង១លើកៗ គណ:កម្មាធិការបានចែកមួកសុវត្ថិភាពជិត៥០០មួក ។
លោកវរសេនីយ៍ សន គឹមសួរ និងលោកបា៉ល់ សីុមេដា បានផ្តល់ការសម្ភាសន៍ដល់អ្នកសារព៍ត័មានបន្ថែមយ៉ាងដូច្នេះ : ជាការសង្កេត ក្រោយយុទ្ធនាការ១លើកៗ ក័មានផលចំណេញច្រើនដែរ ដោយធ្វើអោយអ្នកបើកបរនិងអ្នករួមដំណើរបានយល់ដឹងច្រើនឡើងថែមទៀតពីច្បាប់ចរាចរណ៍ផ្លូវគោក ពីការបង្ការបញ្ជៀស កាត់បន្ថយគ្រោះថ្នាក់។ ហើយនៅមាន ក៏ចៀសរួចពីបគ្ហាបះ៉ទង្កីចក្បាលដែរ។
ឯលោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងជាអនុប្រធានគណ:កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបានស្នើអោយមន្ត្រីជំនាញសាធារណការនិងដឹកជញ្ជូន នគរបាល កកងរាជអាវុធហត្ថ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍និងមហាជនត្រូវខិតខំបន្ថែមលើការអប់រំផ្សព្វផ្សាយពីច្បាប់និងបង្កើនការត្រួតពិនិត្យពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយ និងឈានទៅបំបាត់គ្រោះថ្នាក់ចរាចររណ៍ទ្រង់ទ្រាយធំៗនិងអាក្រក់ ៗ៕ ដោយ៖បន្ទាយ