បន្ទាយមានជ័យ ៖ ស្នងការរងម្នាក់ នៃស្នងការដ្ឋាននគរបាលខេត្ត និងលោកមេឃុំ២នាក់ នៅខេត្តបន្ទាយមានជ័យមានរឿងអាស្រូវ ដែលបានចេញឯកសាររដ្ឋបាលខ្មែរជូនដល់ជនអន្តោប្រវេសន៍បរទេសកាន់កាប់ប្រើប្រាស់ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានព្រមានថា ៖ “( កុំថាព្រមាន តែអោយថាម៉េច )បើមានមុខសញ្ញាហើយគឺលោកស្នងការរងម្នាក់និងមេឃុំ ២នាក់អាចប្រឈមនិងផ្លូវច្បាប់ ដោយសារពួកគាត់បានបន្តចេញឯកសាររដ្ឋបាលបែបបទកម្ពុជា ជូនដល់ជនបរទេសអន្តោប្រវេសន៍អោយកាន់កាប់ប្រើប្រាស់ដោយខុសច្បាប់ ” ។.
លោក ឧត្តមសេនីយ៍ឯក ឃុន សំបូរ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបាននិយាយដូច្នេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយនិងអនុវត្តអនុក្រិត្យលេខ១២៩ របស់រាជរដ្ឋាភិបាលស្តីការលុបចោលនិងការដកហូតឯកសាររដ្ឋបាលខ្មែរមិនប្រក្រតីពីជនបរទេស ធ្វើនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ។
លោក បន្តថា ៖ ពួកគាត់ធ្វើហ្នឹង គឺបំពានហើយព្រោះធ្វើក្រោយពេលដែលច្បាប់បានហាមឃាត់មន្ត្រីអាជ្ញាធរដែនដីមូលដ្ឋាននិងសមត្ថកិច្ចនគរបាលខេត្ត ស្រុកក្រុងនិងប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធមិនអោយចេញឯកសាររដ្ឋបាលបែបបទកម្ពុជាជូនជនបរទេសអន្តោប្រវេសន៍ខុសច្បាប់ទៀតនោះ។ ពោលគឺសកម្មល្មើសនេះ បានកើតឡើងពេលសមត្ថកិច្ចកម្ពុជាបន្តយុទ្ធនាការលុបចោលនិងដកហូតប្រមូលមកវិញរាល់ឯកសាររដ្ឋបាលកម្ពុជាដែលចេញអោយដោយមានភាពមិនប្រក្រតីទៅលើជនបរទេសខុសច្បាប់ ។
លោកឧត្តមសេនីយ៍ឯក ឃុន សំបូរ មិនព្រមប្រាប់ពីឈ្មោះមន្ត្រីទាំង៣រូបនោះឡើយ ទាំងនៅក្នុងប្រជុំផ្សព្វផ្សាយ ក៏ដូចជាអ្នកសារព៍ត័មានសួរ ។ ប៉ុន្តែលោកព្រលយពាក្យថា ខ្លួនគេគេដឹងហើយ បង្ហើបប៉ុណ្ណឹង អ្នកក្រៅសាមីខ្លួន កុំអាលចង់ដឹងព្រោះវាស្ថិតក្នុងដំណាក់កាលអង្កេត?។
លោកអគ្គនាយករងបានបង្ហើបថា ៖ “ឯកសារសំណុំរឿងហ្នឹង គេបានបញ្ជូនទៅសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យនិងសម្រេច ហើយ “។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បាននិយាយថា៖ សមត្ថកិច្ចដែលចុះធ្វើការដកហូតឯកសាររដ្ឋបាលខ្មែរពីជនបរទេសដែលកំពុងកាន់កាប់មានភាពមិនប្រក្រតី ត្រូវតែអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ មានស្តង់ដារតែមួយ គ្មានលំអៀង គ្មានចំណុចសង្ស័យ។
លោកសួន បវរ និយាយបន្តថា៖ មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធដែលមានតួនាទីចេញឯកសាររដ្ឋបាលខ្មែរត្រូវធ្វើឱ្យបានប្រុងប្រយ័ត្នជាពិសេសកុំប្រព្រឹត្តអំពើពុករលួយ ។កុំទទួលបានប្រាក់បន្តិចបន្តួចពីការសូកប៉ាន់ហើយចេញឯកសាររដ្ឋបាលទៅជនបរទេសកាន់កាប់ប្រើប្រាស់ជាអំពើខុសច្បាប់ ហើយទីបំផុតខ្លួនឯងប្រឈមផ្លូវច្បាប់នោះអំពីកាន់កាប់និងប្រើប្រាស់ឯកសាររដ្ឋបាលខ្មែរនៅក្នុងខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនិងជាតំណាង លោកឧតហតមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា: ជំរឿនគិតត្រឹមឆ្នាំ២០១៥មក ក្នុងខេត្តបន្ទាយមានជ័យ មានជនបរទេសអន្តោប្រវេសន៍ស្នាក់នៅដែលបានកាន់កាប់និងប្រើប្រាស់ឯកសាររដ្ឋបាលខ្មែរមានចំនួន១៨៦គ្រួសារ ស្មើនិង៤១៥នាក់ និងជនបរទេសដែលគ្មានឯកសាររដ្ឋបាលខ្មែរតែស្នាក់នៅយូរ មានសរុប៥០គ្រួសារ ស្មើនិង៨០នាក់។
រីឯជនបរទេសស្នាក់នៅធ្វើការងាររយៈពេលវែងមានចំនួន២៣សញ្ជាតិ ស្មើនិង១.៣០៩នាក់ ។ ទោះយ៉ាងណា គេមិនលម្អិតថា មានជនជាតិណា ពិសេសជនជាតិវៀតណាមប៉ុន្មាននោះឡើយ៕ ដោយ៖បន្ទាយ