Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹង​មន្ត្រី​អាវុធហត្ថ ស្នាក់ការ​លេខ​៥៦៨ ដី​ថ្មី​, ក្រុង​ប៉ោយប៉ែត ករណី​ហិង្សា និង​ប្រើ​អាវុធ​គំរាម​ជីវិត

​បន្ទាយមានជ័យ ៖ បណ្តឹង​ចោទប្រកាន់​មន្ត្រី​កងរ​ជ​អាវុធ​ស្នាក់ការ​សន្តិសុខ​លេខ​៥៦៨ ដី​ថ្មី​សង្កាត់​ផ្សារកណ្តាល នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ពីបទ​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​និង​គម្រាមកំហែង​ដល់​អាយុជីវិត​និង​ដកហូត​ទ្រព្យសម្បតិ្ត​(​ឡាន​) ដោយ​ខុសច្បាប់​។ ដើមបណ្តឹង​គឺ​ស្ត្រី​មាន​ផ្ទៃពោះ និង​បុរស​ជា​បងថ្លៃ​បានដាក់​ពាក្យបណ្តឹង​មក​ការិយាល័យ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​។​

​ជនរងគ្រោះ​ឈ្មោះ យូ ស្រី​នាង អាយុ​២៦​ឆ្នាំ មាន​ផ្ទៃពោះ​៧​ខែ​និង​ឈ្មោះ ស្រឹប ហម ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ ជា​បងថ្លៃ លំនៅ​ភូមិ​មិត្តភាព សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ប្រាប់​គេហទំព័រ CEN ល្ងាច​ថ្ងៃទី​២៩​ធ្នូ​ថា ៖ រឿងហេតុ​នោះ​កើតឡើង​តាំងពី​យប់​ម៉ោង​១១​យប់​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៧ នៅមុខ​ហាង​ខារ៉ាអូខេ​អូ​ប៉េ​រ៉ា ( Opera Karaoke) ស្ថិតនៅ​ភូមិ​ក្បាល់ស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​ជនរងគ្រោះ​បាន​ប្តឹង​ពី​ឈ្មោះ អនុសេនីយ៍ទោ ម៉េ​ត រិ​ទ្ធិ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ (​ជា​មន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំការ​នៅ​ស្នាក់ការ​សន្តិសុខ​លេខ​៥៦៨ ដី​ថ្មី សង្កាត់​ផ្សារកណ្តាល​)​នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​និង​ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​បណ្តាញ​របស់​ឈ្មោះ ម៉េ​ត រិទ្ធី ពីបទ​បទ​បង្ក​របួសស្នាម​ធ្ងន់ធ្ងរ​និង​គម្រាមកំហែង​ដល់​អាយុជីវិត​និង​ដកហូត​ទ្រព្យសម្បតិ្ត​(​ឡាន​) ដោយ​ខុសច្បាប់​។​

​យោង​បណ្តឹង​នោះ រឿងហេតុ​គឺ​នៅមុន​កើតហេតុ​ឈ្មោះ​យូ ស្រី​នាង បាន​ជិះឡាន​តូយ៉ូតា​កាមរី​ពណ៍ ស​១​គ្រឿង ថា​តាមរក​ប្តី ដែល​សង្ស័យ​មាន​ស្រី ហើយ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ខាងលើ​។ តែ​ខណ​:​នោះ​បុរស​ជា​ប្តី​ឈ្មោះ ស ហាត ដែល​ទើប​ត្រឡប់​ពី​រកស៊ី​នៅ​ប្រទេស​ថៃ ក៏បាន​បញ្ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយ​ឈ្មោះ ស្រឹប ហម ជា​បងប្អូន តាមរក​ស្ត្រី​ជា​ប្រពន្ធ​ដែរ ដោយ​សង្ស័យ​មាន​ប្រុស ហើយ​ចូល​ខារ៉ាអូខេ​។ ពួកគេ​ក៏​ជួបគ្នា ហើយ​មានការ​ប្កែ​កក​ប្រច័ណ្ឌ​ឈ្លោះ​ប្តី​ប្រព័ន្ធ​គ្នា​ខ្លះ ។ ខណ​:​នោះ ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ជា​ប្អូន​រួម​ម្តាយ ឱ​ពុក​ទីទៃ​នឹង​ឈ្មោះ​យូ ស្រី​នាង បាន​ចេញពី​ខារ៉ាអូខេ​នោះមក ឈ្លោះ ប្រតាយប្រតប់ ដូចជា​ជួយ​បងស្រី​។ តម​ក ក៏​លេចមុខ​ឈ្មោះ ម៉េ​ត រិ​ទ្ធិ មន្ត្រី​អាវុធហត្ថ​(​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​)​ពី​ក្នុង​ខារ៉ាអូខេ​នោះដែរ ហើយ​មកជួយ​ឈ្មោះ​យូ ដា​រ៉ា​ពេ​ជ្យ ជា​បណ្តាញ​ការងារ​របស់ខ្លួន ។ តម​កទៀត ប្រទូស្ត​រាយ​កាន់តែ​ធំ​ដោយ​ឈ្មោះ ម៉េ​ត រឹទ្ធី និង​គូកន​បាន​មាន​ធាក់ វាយតប់ លើ​ម៉ូតូ លើ​បុរស​ឈ្មោះ ស្រឹប ហម​,​លើ​ស្ត្រី​ឈ្មោះ យូ ស្រី​នាង​និង​លើ​ឈ្មោះ ស ហាត បង្ក​របួសស្នាម​ត្រង់​ច្រមុះ ក ខ្លួនប្រាណ​។ បោក​ទូរស័ព្ទ ។​បោល​ផ្តួល​នាង​មាន​ផ្ទៃ​ទៅនឹង​ដី ។ ហើយក៏​បាន​ប្រើ​ឈ្មោះ​ជា​សមត្ថកិច្ច​អ​.​ហ និង​បាន​យក​កាំភ្លើង​មក​គម្រាមកំហែង ប​ម្រុ​ញ​បាញ់​នាង​និង​ក្រុមគ្រួសារ​ថែមទៀត​។​

​ជនរងគ្រោះ បាន​បន្ថែមថា​៖ រំលោភបំពាន​ដូច្នេះ​មិន​អស់ចិត្ត ឈ្មោះ​នេះ​យក​សិទ្ធិ​ជា​សមត្ថកិច្ច ហើយ​ដកហូតយក​ដោយ​ខុសច្បាប់​នូវ​រថយន្ត​តូច​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី​ព​ណ័ស ពាក់​ស្លាក​លេខ​2AM -5907 បន្ទាយមានជ័យ​ទៅ​បាត់​ថែមទៀត​។ មកទល់​ព្រលប់​ថ្ងៃទី​២៩​ធ្នូ នេះ កាសែត​រស្មី​ក​ម្ព្ជ​ជា​មិនទាន់​ទាក់ទង​បំភ្លឺ​បាន​ពី​អនុ​សេនីយ៍ ម៉េ​ត រិទ្ធី ដើម្បី​បំភ្លឺ ។​

​ប៉ុន្តែ លោក​វរសេនីយ៍ សរ សុ​ភ័​ក្ត្រា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត និង​ជា​មេបញ្ជាការ​ស្នាក់ការ​សន្តិ​សុខ​លេខ​៥៦៨ ដី​ថ្មី​ប្រាប់​គេហទំព័រ CEN នា​ព្រលប់​ថ្ងៃទី​២៩​ធ្នូ​ថា​៖ ករណីនេះ លោក​ដឹង​ខ្លះៗ តាមពិត​លោក​ម៉េ​ត រិទ្ធី បាន​ទៅ​ជួយ​ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ដែល​ស្នើសុំ​ថា បងស្រី​របស់ខ្លួន​ត្រូវ​បុរស​ជា​ប្តី​ប្រើ​អំពើ​ហឹ​ង្សា​រលើ​នៅមុខ​ខារ៉ាអូខេ ។ ករណី​នោះ បងថ្លៃ​របស់​ឈ្មោះ​យូ ស្រី​នាង​ទៅវិញ ជា​អ្នក​វាយ​លើ​ម៉េ​ត រិទ្ធី​។ ហេតុនេះ​ក្នុងនាម​សមត្ថកិច្ច​ត្រូវការពារ​ខ្លួន ។​ចំណែក​រថយន្ត​១​គ្រឿង​នោះ ពិតជា​បាន​ដកហូត​ជា​ភស្តុតាង​(?)​នាំទៅ​រក្សាទុក​នៅ​ទីបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​។​

​ចំណែក​លោក ចាន់ រដ្ឋា មេបញ្ជាការ​ស្តីទី​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​អោយដឹងថា​៖ មុន​ឈ្មោះ ស្ត្រី បុរស​ដែលថា​រងគ្រោះ​ខាងលើ​ប្តឹងទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​(​ថ្ងៃទី​២៧​ធ្នូ​) ខាង​ឈ្មោះ​ម៉េ​ត រិទ្ធី បាន​រាយការណ៍​រឿងនេះ​មក​ក្រុង​។ ហើយ​ឈ្មោះ យូ ដា​រ៉ា​ពេជ្រ ក៏បាន​ប្តឹង​មក​អ​.​ហ​ក្រុង​ដើម្បី​ការពារ​បងស្រី​ខ្លួន​រួច​ដែរ ។ ឯ​រថយន្ត បាន​នាំមក​រក្សាទុក​នៅ​អហ​ក្រុង​៕ ដោយ ៖ បន្ទាយ

×