បន្ទាយមានជ័យ ៖ ដោយសារតែទុស្សេខ្សែភ្លើងក៏បង្កជាឆាបឆេះដល់ផ្ទុះធុងហ្គាសនិងរាលឆេះផ្ទះ ហើយបណ្ដាលឲ្យរងរបួសរលាករបួសធ្ងន់ បុរសស្ត្រី២នាក់ ប្ដីនិងថែមទៀត។អគ្គីភ័យកើតឡើងនៅម៉ោង៩យប់ ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០១៧ នៅចំណុចបេនរថយន្តផ្សារអគ្គ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ហើយនៅយប់នោះ នគរបាលក្រុងប៉ោយប៉ែតបានធ្វើពីធីជប់លៀង អបអរសប្បាយឆ្លងឆ្នាំសាកលចាស់ ២០១៧ឈានចូលឆ្នៃ២០១៨ ផងដែរ ។តែកម្លាំងនគរបាល រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងនិងមធ្យោបាយជាច្រើនទៀតបានទៅជួយសង្គ្រោះ បង្ការឆេះរាលដាលនៅចំកណ្តាលក្រុង។
លោក នួន នីណារ៉ូ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា៖ ជនរងគ្រោះរលាករបួសធ្ងន់ជាប្ដីមានឈ្មោះ ក្រូច កែវ អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ នួន សុីនេត អាយុ ៤២ឆ្នាំ មុខរបរលក់ហ្គាស នៅទីតាំងខាងលើ។
នៅមុនពេលកើតហេតុ នៅផ្ទះជនរងគ្រោះ មានករណីទុស្សេខ្សែចរន្តអគ្គីសនី ហើយបង្កអណ្តាតភ្លើង រួចរាលឆេះរាល ដាល ទៅដល់ធុងហ្គាសដែលពួកគាតបានតាំងលក់ និងបន្តឆេះអស់ ផ្ទះ១ល្វែងទៀត។ ការឆេះនោះបង្ក អោយរលាករបួសធ្ងន់ម្ចាស់ផ្ទះខាងលើផងដែរ។ សាច់ញាតិនិងសមត្ថកិច្ចប៉ាន់តម្លៃថា មហន្តរាយពីការឆេះនេះ មានច្រើនសន្ធឹក ហើយពិបាកនឹងស្តារដើមណាស់៕ ដោយ៖បន្ទាយ