Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​និតិរដ្ឋ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស រាជានិយម មិន​កែប្រែ​ទេ ទោះ​ត្រូវ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​បន្តបន្ទាប់​”

​បន្ទាយមានជ័យ​៖ ដាច់ខាត​ត្រង់ចំណុច​និតិរដ្ឋ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស រាជានិយម មិន​អោយ​កែប្រែ ធ្វើ​វិសោធនកម្ម​ទេ​។ សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់​ថា រដ្ឋធម្មនុញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ធ្វើ​វិសោធនកម្ម​(​ឬ​សេចក្តី​កែប្រែ កែសម្រួល​ឬ​បំពេញបន្ថែម​) ៧​លើក និង​ធ្វើ​ធម្មនុញ្ញ​បន្ថែម​១​លើក ហើយ​បាន​នឹង​កំពុង​ត្រៀម​ធ្វើ​ច្រើន​បន្តទៀត​។

​លោក ហ៊ី សោភា សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ឆ្នាំ​២០១៧ ក្នុង​ពី​ធី​ផ្សព្វផ្សាយ​អមពី “​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​និង​បច្ចុប្បន្នភាព​នៃ​បញ្ហគ​តិ​យុត្តិ​” នៅ​ខេត្ត​បន្ទាយមានជ័យ​បាន​និយាយ​ដូចខាងលើ​។​

​លោក​និយាយ​បន្តថា ៖ “​ការធ្វើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៅ​កម្ពុជា​យើង​បាន​ធ្វ់ឡើង​ស្រប​តាម​ភាពចាំបាច់ តាម​ស្ថានភាព​ជាក់ស្តែង​ត្រូវធ្វើ​ដើម្បី​តម្រូវ​តាម​កាល​:​ទេស​: ទិដ្ឋភាព បរិបទ បា​តុ​ភូតិ​ថ្មីៗ​។ ព្រោះថា ច្បាប់​រដ្ឋធម្មនុញ្ញ​ពេលខ្លះ​បាន​កំណត់​នូវ​ភាពជាក់លាក់ តែ​ពេល​ខ្លះ​បានកំណត់​ជា​គោលការណ៍​ប៉ុណ្ណោះ​”​។

​លោក​និយាយ​បន្តថា ដូច​កន្លងមក កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​ឬ​ច្បា់គ្រឹះ​នេះ ៧​លើក​និង​បំពេញបន្ថែម ១​លើក​មក​ហើយ ។ ហើយ​ត​ទៅ​ខាងមុខ​នេះ យោង​បាតុភូត​ថ្មី​កើតឡើង យើង​នឹង​ធ្វើ​ការកែប្រែ​បន្ថែម​ទៀត​ដើម្បូ​ធានា​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ដែល​មាន​រាជរដ្ឋាភិបាល​ជា​អ្នកកំណត់​ជោគវាសនា​នា​។ ទោះជា​យ៉ាងណា ក៏​យើង​ប្រយ័ត្ន​ដែរ ខ្លាច​ដូច​មតិ​ខ្លះ​ថា ច្បាប់​រដ្ឋធម្មនុញ្ញ​បើ​កែប្រែ​ញឹកញាប់​ពេក វា​នាំ​អោយ​ទន់ជ្រាយ​ចុះខ្សោយ​នោះ​។​

​លោក ហ៊ី សោភា អតីត​ប្រធាន​តុល​ការ​ខេត្តកណ្តាល​ផង​នោះ​អះអាងថា​៖ “​ទោះ​កែប្រែ​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​យ៉ាងណា ក៏​ចំណុច​ធំៗ ដូចជា​ត្រង់ចំណុច​និតិរដ្ឋ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស រាជានិយម មិន​កែប្រែ មិន​ធ្វើ​ធ្វើអោយ​ប៉ះពាល់​នៅឡើយ​ទេ​”​។

​លោក​និយាយ​ដែរ​ថា ច្បាប់​ណា​ក៏​ត្រូវ​មាន​ធម្មនុញ្ញភាព​(​ឬ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​) ហើយ​ក៍៏​រឹតតែ​ត្រូវ​ស្រប​តាម​អង្គការ​រដ្ឋ​និង​អង្គការ​សង្គម​មហាជន​។​ប្ន្ត៉ែ​អំពី​ការបកស្រាយ​ច្បាប់ ការអនុវត្ត​ច្បាប់​គឺ​វា​អាស្រ័យ​លើ​អ្នក​ឈរ ។​អ្នក​ឈរ​នៅ​ជ្រុង​មួយ បកស្រាយ​តាម​ជ្រុង​ខ្លួន​ហ្នុង​ទៅ ឯ​អ្នក​នៅ​ជ្រុង​ផ្សេង​ក៏​បកស្រាយ​តាមរបៀប​គេ​ហ្នុង​ដែរទៅ ។​

​ឯ​ការអនុវត្ត​ច្បាប់​ក៏​ដូចគ្នា​ដែរ គឺ​យោង​តាម​ភាពចាំបាច់ តាម​ការវិវត្តិន៍​ប្រែប្រួល​ជាក់ស្តែង​។​ដូចជា​ច្បាប់​ខ្លះ ចូល​ជា​ធរមាន​យូរហើយ នៅតែ​មិន​ទាន់​អនុវត្តបាន​។​ងែ​ច្បាប់​ខ្លះ ចូល​ជា​ធរមាន​១០​ថ្ងៃ​(​បើ​នៅ​រាជធានី​ភ្នំពេញ​) យើង​អនុវត្ត​ភ្លាម​។​

​លោក​លើក​ឧទាហរណ៍​ថា នៅ​កម្ពុជា ច្បាប់ ការអនុវត្ត ..​គុក គ្មាន​ស្តង់ដារ ឬ​មាន​ស្តង់ដារ​២-៣ ។​លោក​បញ្ជាក់ថា យើង​ឬ​អ្មក​ណា​ហ្នុ​ង​មិនដឹង​ពន្យល់​ស្តង់ដារ​នោះ​យ៉ាងណាទេ​? វា​ស្រេច​តែ​ពន្យល់​ទៅ នៅ​យើង​មិនចាំបាច់ ហើយ​គ្មាន​សហ​តង់​ដារ​អី​ទេ សំខាន​ច្បាប់​និង​ការអនុវត្ត​វាត​ហ​រូ​វ​តែ​ស្ថិត​លើ​ស្ថានភាព​ជាក់ស្តែង​ដែល​ត្រូវការ​. ដែល​ស្រប​តាម​អង្គការ​រដ្ឋ​និង​អង្គការ​សង្គម​។​

​លោក​លើកឡើង​ថា ដូច​ថ្មីៗ​នេះ​នៅ​ស​រអា មាន​ករណី​រក​ឃើញ​ពី​ភាព​គ្មាន​កំហុស​គ្មាន​ទោ​សលើទ​ណ​ញ​ឌិ​តជាប់ពន្ធនាគារ​ជាង​៦០​ឆ្នាំ ហើយ​អោយ​រួច​ខ្លួន​និង​គ្មាន​ទោស​វិញ​. តើ​នៅ​ស្រុក​គេ​ដែល​សុទ្ធតែ​ពូកែ ចេះ​កំពូល​ហ្នុង និយាយ​ពី​ស្តង់ដារ​អី បកស្រាយ​ម៉េច​ដែរ​?

​ដូចជា​កន្លងមក ការស្នើ​ពិនិត្យ​ច្បាប់ សេចក្តីស្នើច្បាប់ ឬ​បកស្រាយ​ច្បាប់​ថា​មាន​ធម្មនុញ្ញភាព​(​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ឬ​អត់ ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​អនុវត្ត​តាម​ការស្នើ​ប៉ុណ្ណោះ​។ បើ​មិន​មាន​ការស្នើ មិន​ធ្វើ​ទេ​។ ហើយ​ការស្នើ​និង​អ្មកស្នើ​ត្រូវ​មើល​ដែរ តើ​ស្រប​នឹង​បទបញ្ជាផ្ទៃក្នុង​ក្រុមប្រឹក្សាធម្មនុញ្ញ​ឬ​អត់​? មិន​អាច​ស្នើ​ជា​បុគ្គល​អោយ​បកស្រាយ​ច្បាប់​បាន​ទេ​។ បាន​លុះត្រាតែ​ប្រធាន​ស្ថាប័ន​កំពូល​ជាតិ​ធំៗ​ស្នើ​។​

​ក្នុងឱកាស​ស្វាគមន៍​នោះ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ​និយាយថា​៖ ផ្អែក​លើ​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល​សម្រេច​បាន នា​ឆ្នាំ​២០១៧​កន្លងមក ក៏ដូចជា​ត្រៀម​នា​ឆ្នាំ​២០១៨ ខាងមុខ រដ្ឋបាល​ខេត្ត​មាន​ទិសដៅ​យុទ្ធសាស្ត្រ​ដូចជា​៖ បន្ត​ខុតខំ​ថែរក្សា​ពង្រឹងសន្តិភាព សន្តិសុខ សុ​វត្ថ​ភាព សណ្តាប់ធ្នាប់ ស្ថិរភាព​នយោបាយ និង​បង្កលក្ខណ​:​សម្បត្តិ​ដ​លើ​ការរីកចម្រើន​ថែម​ទៀត​នៃ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​។ ក្នុងនោះ​ត្រៀម​ការបោះឆ្នោត​ព្រឹទ្ធសភា និង​រដ្ឋសភា​ខាងមុខ​៕ ដោយ ៖ បន្ទាយ​

 

×