Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគាបសង្កត់ ជំរិត​ទារលុយ​ពី​មន្ត្រី​គយ​តាម​កុងត្រូល ពី​អាជីវករ​តូចតាច​រកស៊ី​ដឹកទំនិញ​តូ​ត្អូញត្អែរ និង​សុំ​រំលែក​ទុក្ខព្រួយ​

បន្ទាយមានជ័យ ៖ នៅ​ដំណាច់ឆ្នាំ​ចាស់​ចូលឆ្នាំថ្មី​ឆ្នាំ​សាកល​២០១៨​នេះ អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ទ្រង់ទ្រាយ​តូចៗ សូម​ត្អូញត្អែរ​ពី​ទុក្ខព្រួយ ការលំបាក ការ​គាប​ជម្រឹត​ទារលុយ​និង​ការ​បុករុក​ពី​មន្ត្រី​គយ គយ​ចល័ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦ ដែល​ប្រដេញ​និង​ដាក់​កុងត្រូល​នានា​។ ដូច​ករណី​មួយ ដែល​បង្ហាញ​មុនគេ​នេះ អាជីវក​រដឹក​ពូក​ស្តើង​ពី​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មក​ភ្នំពេញ បាន​ប្រាប់​គេហទំព័រ CEN ថ្ងៃទី​៣០ ខែធ្នូ​ថា ៖ ខ្លួន​ដឹក​ពូក​ស្តើង​២០០​ទៅ​៤០០​ពូក​ដែល​បង់ពន្ធ​នៅ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត​ហើយ​តាម​ឡាន​ធុន​មធ្យម​កង់​៦ ត្រូវ​មន្ត្រី​គយ មន្ត្រី​គយ​ចល័ត​នៅ​គោលដៅ​នានា​សម្លុត​ទារលុយ​ដដែល​។​

​ដូចជា​លើ​ផ្លុ​វ​ជាតិ​លេខ​៥ គយ​ចល័ត​នៃ​សាខាគយ​ខេត្តបន្ទាយមានជ័យ​ចំណុច​សាលា​ក្រហម ខេត្តបន្ទាយមានជ័យ មានឈ្មោះ​មករា ជា​កូនចៅ​របស់​ឈ្មោះ​ធី ទារ​៨​ម៉ឺន​រៀល​(​ថ្លៃ​បាយ​ថ្លៃ​ទឹក​)​។ គយ​ចល័ត​ក្រសួង​នៅ​ភូមិ​គាប​ក្រុង​សិរីសោភ័ណ ទារ ៨​ទៅ​១៥​ម៉ឺន​រៀល​។ គយ​ចល័ត​នៅ​អូរ​តា​គី​ខេត្ត​បាត​ដំបង ទារ​៨-១០​ម៉ឺន​រៀល​។ គយ​នៅ​ពោធិសាត់ បង់​ប៉ុន្មាន​ក៏​យក​។​និង​គយ​នៅ​ស្រះ​ត្រាច​ខេត្តកំពង់ឆ្នាំង បង់​ពី​៨-១០​ម៉ឺន​រៀល ឬ​ជួនកាល​ថោក​ជាង​នេះ​។ តែបើ​ដឹកជញ្ជូន​តាមផ្លូវ​ជាត់​លេខ​៦​វិញ ត្រូវ​បង់​ដូចគ្នានេះ​នៅ​គយ​ចល័ត​នៅ​ស្រុក​ពួក​ខេត្តសៀមរាប​,​បង់​នៅ​គយ​ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​និង​នៅ​ខេត្តកំពង់ចាម​។

​អាជីវករ​នោះ​និយាយ​បន្តថា ៖ ក្រៅពី​គយ​ចល័ត​នេះ ក៏​នៅមាន​ប៉ូលីស​សេដ្ឋកិច្ច​ខេត្ត​,​ប៉ូលីស​ចរាចរណ៍​ខេត្ត ស្រុក​នានា​តាម​បណ្តោយ​ផ្លូវជាតិ​ខាងលើ ជម្រិត​ទារលុយ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ថែមទៀត​។ ការបង់​លុយ​ចូល​ហៅ​ប៉ោ ដែល​ក្រៅផ្លូវការ​បែបនេះ​គឺ​ថ្លៃ​លើស​ការចំណាយ​លើ​ថ្លៃ​ប្រេង ថ្លៃ​កម្មករ ថ្លៃ​អ្នកបើកបរ​រថយន្ត​ទៅទៀត ។ ពោលគឺ ការដឹក​ទំនិញ​នេះ ក្នុង​១​ជើងៗ​អាច​ចំណេញ​សល់ផល​ពី​២៨០​ទៅ​៣០០​ដុល្លារ​។ តែដោយសារ​តាមផ្លូវ​និង​កុងត្រូល​ជម្រឹត​ទារ​និង​សុំ​ថ្លៃ​បាយ​ថ្លៃ​ទឹក​ដូច្នេះ ម្ចាស់​ទំនិញ​គ្មាន​សល់​អ្វី​ទេ​។​ពោលគឺ​ធ្វើ​នេះ​ដូច​”​កាន់​ក្ត​អោយគេ​នោម ឬ​ដូច “​រកស៊ី​ចិញ្ចឹម​ប្តី​គេ​” (​មន្ត្រី​គយ មន្ត្រីប៉ូលិស​ដូច្នោះ​ដែរ​) ។​

​អាជីវករ​សូម​ជូនដំណឹង​ចំហ​នេះ ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ជ្រាប ឬ​អាចជួយ​ពិនិត្យ​ដោះស្រាយ​ផង ឬក៏​យ៉ាងហោច​បាន​ជួយ​រំលែក​ទុក្ខព្រួយ​ផង នៅ​ដើមឆ្នាំ​ថ្មី ឆ្នាំ​សកល​២០១៨​ខាងមុខនេះ​។​

​មន្ត្រី​គយ​ខ្លះ បាន​បំភ្លឺ​តប​នឹង​ការចោទប្រកាន់​នេះ ដោយនិយាយ​ប្រាប់​គេហទំព័រ​CEN ថ្ងៃទី​៣០​ធ្នូ​ថា ៖ តួនាទី​គយ​គឺ​រក​ចំណូល​។ ដូច្នេះ បើ​ទំនិញ​ត្រូវ​បង់ពន្ធ​ត្រូវតែ​បង់​។ ហើយ​បើ​ចង់​មិនអោយ​គយ​ទារលុយ​តាមផ្លូវ​ទៀត ម្ចាស់​ទំនិញ​ត្រូវ​បង់ពន្ធ​អោយ​គ្រប់ ហើយ​មាន​ឯកសារ​គយ​អម​ជាមួយ​ផង​។​

​មន្ត្រី​គយ​នោះ និង​មន្ត្រីនគរបាល​សេដ្ឋកិច្ច​ខេត្ត​ខ្លះ និយាយថា​៖ ការ​ត្អូញត្អែរ​នោះ ពិតជា​មាន​។ តែ​អាជីវករ​តូចៗ​ជាច្រើន​ម្តេច​គេ​រកស៊ី​បាន​? ចុះ​អ្នក​ត្អូញ​ហ្នុ​ង ពិបាក​អី​តែឯង​? ដូច្នេះ បើ​រក​មិនកើត​ទេ ឈប់​រក​ទៅ ។ អត់​អ្នកឯង ក៏មាន​អ្នកផ្សេង​គេ​នៅ​រក​ដែរ​៕ ដោយ ៖ បន្ទាយ

×