ស្នាមខ្មៅក្រោមក្លៀក គឺជាកង្វល់សម្រាប់នារីគ្រប់រូប វាតែងតែកើតឡើង ក្រោយពេលដែលអ្នកដករោមក្លៀករួច។ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នកពីវិធីបំបាត់មួយចំនួន ដែលអាចជួយអ្នកបាន។
១)អ្នកអាចយកដំឡូងបារាំង ចិតជាបន្ទះស្តើង បន្ទាប់មកយកមកជូតក្រោមក្លៀកបាន។
២) អ្នកអាចយកត្រសក់ ឬដំឡូងបារាំងទៅកិនឱ្យម៉ត់ ហើយលាយជាមួយទឹកក្រូចឆ្មារបន្តិច បន្ទាប់មកយកមកលាបក្រោមក្លៀក រយៈពេលកន្លះម៉ោងទើបលាងចេញ។
៣) អ្នកក៏អាចយកក្រូចឆ្មារមកចិតឱ្យក្រាស់ ហើយយកមកជូតនៅក្រោមក្លៀកក៏បានដែរ បន្ទាប់មកលាងចេញ នោះវានឹងជួយឱ្យក្លៀកអ្នកស។
៤) អ្នកអាចយកទឹកដោះគោចំនួន២ស្លាបព្រា ទឹកដោះគោជូរចំនួន១ស្លាបព្រាលាយជាមួយម្សៅមី១ស្លាបព្រា បន្ទាប់មកយកមកលាប ហើយទុករយៈពេល១៥នាទី ទើបលាងចេញ នោះស្បែកអ្នកនឹងទន់រលោង។
៥) អ្នកអាចយកទឹកខ្មេះលាយជាមួយម្សៅស្រូវអង្ករ ហើយយកមកលាបក្រោមក្លៀកចំនួន១០ទៅ១៥នាទី ទើបយកទឹកក្តៅឧណ្ហៗមកលាងវាចេញជាការស្រេច៕