តារាសិចម្នាក់នេះ បានជួបរឿងស៊យប្រចាំជីវិត ព្រោះតែត្រូវត្រីឆ្លាមត្របាក់មួយភ្លឹប ដាច់ជើងយ៉ាងធំហូរឈាមស្រោចពេញផ្ទៃទឹកសមុទ្រគួរឲ្យស្លុតរន្ធត់ ។ នាង Molly Cavalli បានរៀបចំខ្លួនរួចស្រេច ដើម្បីថតរូបផ្សាយពាណិជ្ជកម្មក្នុងសម្លៀកបំពាក់ឈុតហែលទឹកសិចស៊ី ហើយនាងពិតជាបង្ហាញអារម្មណ៍រំភើបរីករាយណាស់ មុនពេលលោតចូលក្នុងទឹកសមុទ្រដែលពោរពេញដោយត្រីឆ្លាម ។
តារាស្រីរូបនេះត្រូវបានជំនួយដោយក្រុមនាវិក និងលោតចុះទឹក ចូលក្នុងទ្រុងដែកប្រហោងធំៗមួយ ។ ប៉ុន្តែ បន្ទាប់ស្ថិតក្នុងទឹកតែប៉ុន្មានវិនាទីប៉ុណ្ណោះ អ្វីៗពុំដូចការរំពឹងទុកទេ ដោយនាង Molly ត្រូវត្រីឆ្លាម១ក្បាលហែលក្រវែល និងវាយប្រហារត្របាក់ជើងរបស់នាងភ្លាម ។
សំណាងហើយ ដែលនាងត្រូវត្រីឆ្លាមនោះខាំជើងតែ១លើក ដោយវាពុំបន្តវាយប្រហារនាងបន្ថែមទៀត ។ ប៉ុន្តែ យោងតាមរបាយការណ៍ របួសខាំនោះមានទំហំធំ ដែលតម្រូវឲ្យពេទ្យដេរអស់ ២០ ថ្នេរ ឯណោះ ។
អ្នកលេងអ៊ីនធើរណេតជាច្រើន បានស្តីបន្ទោសថា ចម្រឹងទ្រុងនោះធ្វើទុកចន្លោះទទឹងធំពេក ដែលជាហេតុធ្វើឲ្យត្រីឆ្លាមអាចចូលវាយប្រហារនាងបានយ៉ាងនេះ ។ មនុស្សមួយចំនួនបានកត់សម្គាល់ឃើញថា ពួកប្រុសពុំបាននាំផ្លូវនាងឲ្យបានល្អ ៕ ចន្ទី
ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?