Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ប្រទះឃើញ​រូប​បដិមា​ពីរ​អង្គ​ដែល​បាន​កសាងឡើង​នៅក្នុង​សម័យអង្គរ​

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា ​នៅ ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៩ លោក ហុង យឿន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ បេតិកភណ្ឌ ការិយាល័យ​សារមន្ទីរ​ចុះ​ធ្វើការ​ប្រគល់ និង​ទទួល​វត្ថុ​បុរាណ​ចំនួន​២ ដុំ​/​រូប ពី​ប្រជាពលរដ្ឋ​ដែល​បាន​ប្រទះឃើញ​ដោយ​ចៃដន្យ​នៅពេល​ប្រកបការងារ​កសិកម្ម ស្ថិតនៅ​ត្រង់ចំណុច​ភូមិសាស្ត្រ ឃុំ គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មាន​មានជ័យ​។

​ការប្រគល់ និង​ទទួល​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​ប៉ូលីស​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយ​អំពិល នាយរង​ប៉ុស្តិ៍ ម្ចាស់​រូប​ដែល​បាន​ប្រទះឃើញ លោកគ្រូ ព្រះចៅអធិការ​វត្ត​គោក​ឪឡោក អាចារ្យ គណៈកម្មការ​វត្ដ ប្រជាព​រលរ​ដ្ឋ ហើយ​និង​អាជ្ញាធរ​ដែនដី​យ៉ាងច្រើន​កុះករ​។​

​រូប​ដែល​បានទទួល និង​ប្រគល់​មាន​លក្ខណៈ​ដូចតទៅ ៖

១ ជា​ដងខ្លួន​ទេវរូប ភេទ​ប្រុស មាន​កំពស់ ៥១ ស​.​ម និង​ទទឹង ១៨ ស​.​ម ទ្រង់​ឈរ ធ្វើ​ពី​ថ្មភក់ ស្ថិតក្នុង​សម័យអង្គរ ( រចនាបថ​កោះកែរ​?) បាត់​ព្រះ​កេស​, ព្រះបាទ​,​ព្រះហស្ត​ខាងឆ្វេង​បាក់​បាត់​ទាំងស្រុង ចំណែក​ព្រះហស្ត​ខាងស្តាំ​បាក់​បាត់​មួយ​កំណាត់​ខាងក្រោម​។​

២ ទេវរូប ដាក់​តាម​ជ​ញ្ចាំ​ង​ប្រាសាទ កំពស់ ៤០ ស​.​ម ទទឹង ១៤ ស​.​ម ធ្វើ​ពី​ថ្មភក់ ទ្រង់​ឈរ ស្ថិតក្នុង​សម័យអង្គរ ។ ស្ថានភាព​រូប​ខូចខាត ដោយ​ការ​សំលៀង​វត្ថុ​រឹង​។

​បច្ចុប្បន្ន​រូប​ខាងលើ​ត្រូវបាន​ដឹក​យកមក​រក្សាទុក អភិរក្ស នៅក្នុង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ធានា​សុ​វត្តិភាព និង​រក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​របស់​យើងទាំងអស់គ្នា​៕​ ដោយ ៖ កូឡាប

×