Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី បំផុស​ឲ្យ​មន្ទីរ ស្ថាប័ន និង​ប្រជាពលរដ្ឋ ត្រូវ​លើក​ទង់ជាតិ​អបអរសាទរ ទិវា​បុណ្យជាតិ ៧​មករា​ខួប​លើក​ទី​៣៩

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​សុំឲ្យ ខណ្ឌ​ទាំង​១២ បំផុស​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​សង្កាត់ ខណ្ឌ​ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំគ្នា​លើក​ទង់ជាតិ​ឲ្យបាន​ផុលផុ​សឡើង ដើម្បី ចូលរួម​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា ខួប​លើក​ទី​៣៩​ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​។​

​ក្នុង​កិច្ចប្រជុំ ស្តី​ពី​ការពង្រឹង​សន្តិសុខ​រៀបរយ នៃ​ពិធី​បុណ្យ​ជាតិ​៧​មករា ខួប​លើក​ទី​៣៩ នៃ​ថ្ងៃ​រំដោះ​៧ មករា ឆ្នាំ​១៩៧៩ កាលពី​ព្រឹក​ថ្ងៃទី​២ មករា នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​មាន​ប្រសាសន៍ថា ដើម្បី អបអរសាទរ​ខួប​លើក​ទី​៣៩​ថ្ងៃជ័យ​ជំ​នៈ​៧​មករា ជា​ថ្ងៃ ប្រវត្រិសាស្ត្រ​កម្ពុជា អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ត្រូវ​ណែនាំ និង​បំផុស​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏​ដូច​មន្ទីរ ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​ទាំងអស់ ត្រូវ​នាំគ្នា​លើក​ទង់ជាតិ​នៅតាម​ខ្នង​ផ្ទះ ដើម្បី ចូលរួម​អបអរសាទរ​ទិវា​បុណ្យជាតិ​៧​មករា ខួប​លើក​ទី​៣៩​ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ឲ្យបាន​អធឹក​អ​ធំ ព្រោះ ទិវា​បុណ្យជាតិ​នេះ ជា​កំណើត​ទី​ពីរ​របស់​យើងទាំងអស់គ្នា បើ​គ្មាន​ថ្ងៃ​៧​មករា​ក៏​មិន​មាន​ថ្ងៃនេះ​ដែរ​។​

​លោក​បញ្ជាក់ថា “​ថ្ងៃនេះ​ក្នុង​កិច្ចការ​ប្រារព្ធ​ពិធី​ថ្ងៃ​៧​មករា ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​និង​ជា​ថ្ងៃ​រំដោះ​អាយុជីវិត​យើង ទាំងអស់គ្នា​ឲ្យ​រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍ ហើយ​ពេលនេះ​៧​មករា​ក៏​បាន​ក្លាយទៅជា​ទី​វា​បុណ្យជាតិ ដែល​ខ្មែរ​ទាំងអស់​ចងចាំ​និង​ប្រារព្ធ​ពិធី​នេះ​ក្នុង​ន័យ​រំឭក​ថ្ងៃ​រំដោះ​៧​មក​រាចឹង​ខណ្ឌ​ត្រូវ​ចលនា​ប្រជាពលរដ្ឋ​តាម​សង្កាត់​ខណ្ឌ​របស់​ខ្លួន​ឲ្យ​ដាក់​ទង់ជាតិ​នៅមុខ​ផ្ទះ​ទាំងអស់​ហើយ​ទង់ជាតិ​ឲ្យបាន​សមរម្យ​ផង​ចឹង​ខណ្ឌ​ទាំងអ​ស់​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​នេះ​”​។​

​លោក មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំនេះ នឹង​ធ្វើឡើង ដោយ​មាន​មហាជន​ចូលរួម​ប្រមាណ​ជា​៤៥០០០​នាក់ ចំនួន​នេះ​សម្រាប់​រាជធានី​ភ្នំពេញ​មាន​មហាជន មក​ពី​បណ្តាល​ខណ្ឌ​ទាំង​១២​មាន​២៥០០០​នាក់​។ លោក​បញ្ជាក់ថា ទិវា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំនេះ ធ្វើឡើង​ធំ​ជាង​បណ្តាល​ឆ្នាំមុនៗ ដោយ​កន្លងមក​ធ្លាប់​តែ​ធ្វើ​នៅក្នុង​ទីតាំង​គ​៨៥​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ចំការមន ដែល​ផ្ទុក​មហាជន​តែ​ប្រមាណ​១៦០០​នាក់​ប៉ុណ្ណោះ​។ ដូច្នេះ សម្រាប់​ឆ្នាំ​នេះ គឺជា​លើក​ទី​១​ហើយ ដែល​នឹង​ធ្វើឡើង​ដោយ​មាន​មហាជន​ចូលរួម​រហូត​ដល់​ចំនួន​៤៥០០០​នាក់​។

​សូមបញ្ជាក់​ថា​៖​វា​បុណ្យជាតិ​៧​មករា​លើក​ទី​៣៩​ឆ្នាំ​២០១៨​នេះ​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ក្រោម​អធិបតីភាព​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕ ដោយ​៖​កូឡាប​

 

×