បន្ទាយមានជ័យ ៖ ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពុទ្ធបរិស័ទនិងការបិណ្ឌបាត្ររបស់ព្រះគ្រូចៅអធិការ ទើបលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានយកស៊ីម៉ង់ចំនួន២តោន ទៅប្រគេនវត្តអូរប្រាសាទ ឃុំអូរប្រសាទ ស្រុកមង្គបូរី ខេត្តបន្ទាយមានជ័យ ថ្ងៃទី២ខែមករាឆ្នាំ២០១៨ ។
លោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ជូនស៊ីម៉ង់ ដល់ព្រះគ្រូចៅអធិការវត្ត អូរប្រសាទ ជាអំណោយរបសលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ។
ក្រោយពីសូត្រធម៌ជ័យន្តោ និងធម៌បង្សុកូលដល់ម្ចាស់ទាន ព្រះគ្រូចៅអធិការវត្តបានទទួលរ៉ាប់រងថា ៖ វត្តនានាក្នុងទូទាំងខេត្តបន្ទាយមានជ័យ សូមជួយអប់រំផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ្ធទាំងឡាយបើកបរឲ្យគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ចំពោះបញ្ហាគ្រឿងពិសេសក្រុមស្រទាប់យុវវ័យ ក៏សូមឲ្យជួយអប់រំផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននេះ៕ ដោយ ៖ បន្ទាយ