នៅពេលមានរោគសញ្ញាជាអាទិ៍ៈ ស្រេកទឹកខុសធម្មតា បត់ជើងតូចច្រើន, មានស្នាមជាំៗលើខ្លួន, ស្រកទម្ងន់គំហុក, ស្នាម
របួសពុំងាយជាសះ, នឿយហត់ល្ហិតល្ហៃ…. គួរគប្បីទៅពិនិត្យឈាម ។ ប្រសិនលទ្ធផលបង្ហាញថា ជាលិកាក្នុងឈាមលើសធម្មតា ក៏ពុំទាន់បារម្ភពេក ។ ថ្នាំបូរាណផ្សំតាមវិថីដ៏ងាយខាងក្រោមនេះ នឹងជួយអ្នកបាន៖
វត្ថុធាតុផ្សំ
– ពងមាន់ស្រែទើបពង (មានឈ្មោលរឹតតែល្អ)
– ទឹកខ្មេះធ្វើពីផ្លែឈើ
– ទឹកឃ្មុំ
វិធីអនុវត្ត
លាងពងមាន់១គ្រាប់ឲ្យស្អាត ហើយដាក់ត្រាំក្នុងទឹកខ្មេះ ១៥០ មីលីលីត្រ ផ្ទុកក្នុងកែវអំបែងមានគំរបជិត ។ ត្រាំបែបនេះពី ៤ ទៅ ៥ ម៉ោង សំកបស៊ុតខាងក្រៅវានឹងរលាយនៅសល់ស្រទាប់ស្រោបស៊ុតប៉ុណ្ណោះ ។ អ្នកយកស្លាបព្រាចាក់ទម្លុះ រួចស្រង់កាកចេញ បន្ទាប់មក កូរវាឲ្យរលាយសព្វសាច់ចូលគ្នា ។
ការប្រើ
អ្នកកើតជំងឺលើសជាតិស្ករ និងសម្ពាធឈាមខ្ពស់ ផឹក១ថ្ងៃ២ដង ព្រឹក និងយប់ ។ ផឹកមុនពេលបរិភោគអាហារពី ២០ ទៅ ៣០ នាទី ក្នុងបរិមាណ ៣ ស្លាបព្រាកាហ្វេ ។ អាចលាយទឹកឃ្មុំបន្តិច រួចផឹក ។
ឱសថធម្មជាតិនេះអាចទុកក្នុងទូទឹកកក សម្រាប់ទុកប្រើប្រាស់តាមកំរិតកំណត់គឺ ១វគ្គ ៥ ដង ។ គ្រប់ ៥ ដង ត្រូវទៅពិនិត្យជាតិស្ករក្នុងឈាម ប្រសិនប្រើធម្មតាហើយ ពុំចាំបាច់បន្តអនុវត្តវគ្គទី២ទៀតឡើយ ។
អ្នកឈឺក្រពះ ក៏អាចផឹកបាន ព្រោះជីវជាតិជូរបស់ទឹកខ្មេះ ត្រូវបាន «ពន្លត់» ដោយសារធាតុកាល់ស្យូមនៃសំបកស៊ុត ។
លើកលែងចំពោះអ្នករាករូស កំពុងហើមពោះ ពុំគួរប្រើទេ ។
ឱសថធម្មជាតិនេះនៅជំនួយដល់អ្នកឈឺសន្លាក់ ពុកឆ្អឹង ធ្វើឲ្យស្បែកស្អាត ។
ជូនពរប្រិយមិត្ត កុំឈឺ តែបើបានឈឺ សូមឆាប់ជាពីជំងឺ ៕ ស្ថាបនា