ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ជាវ តាយ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោកចាន់ ចេស្តា ។
ព្រះរាជក្រឹត្យរបស់ព្រះករុណា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ ត្រាស់បង្គាប់ ផ្ទេរភារកិច្ចលោក ចាន់ ចេស្តា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីអភិបាល នៃគណៈអភិបាលខេត្តកំពត ឲ្យទៅបម្រើការងារនៅក្របខ័ណ្ឌដើមវិញ។ ព្រះរាជ្យក្រឹត្យ ក៏បានតែងតាំងលោក ជាវ តាយ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ ពីមុន លោកជាវ តាយ ជាអភិបាលរងខេត្តកណ្តាល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ។
គេសរសើរថា លោកចាន់ ចេស្ដា ឡើងជាអភិបាលខេត្ត ក៏លឿន ហើយចេញពីខេត្តវិញ ក៏លឿនដែរ ។ ដោយសារលោកជាមន្ត្រីក្រសួងកសិកម្ម ពីប្រធានមន្ទីកសិកម្ម មកឡើងអភិបាលខេត្ត ឥឡូវទៅក្រសួងកសិកម្មវិញ៕ ដោយ៖បញ្ញាស័ក្តិ