Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានសង្ឃឹមវិញហើយ! វេជ្ជបណ្ឌិត ​ជប៉ុន ​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យ​រស់​ដល់​អាយុ១០០…

បញ្ហា​ស្ទះ​សរសៃ​ឈាម ឬ​កក​ឈាម​ជា​មូលហេតុ​ចម្បង​នាំឱ្យ​ស្លាប់​បាន។ ចង់​លាង​សម្អាត​សរសៃ​ឈាម​មិន​ដឹង​ធ្វើ​យ៉ាងណា ។ ដូច្នេះ​ថ្ងៃនេះ​វេជ្ជបណ្ឌិត​ជប៉ុន​នឹង​ចែករំលែក​ដំណោះស្រាយ​ជូន​អ្នក។ អ្នក​មាន​ជំងឺ​ខួរក្បាល ឈឺ​ក្បាល ជំងឺ​បេះដូង​តែងតែ​អាយុ​ខ្លី។ ដូចនេះ​ត្រូវ​រក្សា​សុខភាព​សរសៃ​ឈាម​ឱ្យ​បាន​ល្អ សុខភាព​អ្នក​ក៏​បាន​ល្អ​ដែរ។

ពិសេស​មែន! វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យ​រស់​ដល់​អាយុ១០០...

សរសៃ​ឈាម​ជា​អាយុ​របស់​មនុស្ស

សរសៃ​ឈាម និង​ឈាម​ជា​ផ្នែក​មួយ​ដ៏សំខាន់​របស់​រាងកាយ​ដែល​ជា​ជីវិត​មនុស្ស។ ជំងឺ​ជាច្រើន​បណ្តាល​មកពី​សរសៃ​ឈាម​កខ្វក់។ ហេតុនេះ​បើសិន​សុខភាព​សរសៃ​ឈាម​ល្អ មនុស្ស​នឹង​រស់​បាន​អាយុ​វែង។

ទទួលទាន​អាហារ​ទាំងនេះ​ដើម្បី​លាង​សម្អាត​សរសៃ​ឈាម

ត្រប់

ត្រប់​ត្រូវបាន​គេ​ចាត់ទុក​ជា​អាហារ​ការពារ​សរសៃ​ឈាម​បេះដូង សម្បូរ​វីតាមីន P ដើរតួ​សំខាន់​ជួយ​បន្ទន់​សរសៃ​ឈាម ការពារ​ពី​បញ្ហា​ដាច់​សរសៃ​ឈាម លំហូរ​ឈាម​ច្រើន។

ស្ពៃក្តោប

ពិសេស​មែន! វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យ​រស់​ដល់​អាយុ១០០...

ស្ពៃក្តោប​សម្បូរ​ទៅដោយ​វីតាមីន C ប៉ូតាស្យូម កាល់ស្យូម ជាតិ​សរសៃ វីតាមីន U, K មាន​ប្រសិទ្ធភាព​ការពារ​សរសៃ​ឈាម សម្រួល​សរសៃ​ឈាម​ធ្វើឱ្យ​សរសៃ​ឈាម​កាន់តែ​រឹងមាំ​កាន់តែ​យឺត។

ខ្ទឹមស

ពិសេស​មែន! វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យ​រស់​ដល់​អាយុ១០០...

បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ក្លិន​របស់​វា​ក៏ដោយ តែ​ព្យាយាម​ទទួលទាន​វា ព្រោះ​វា​ជួយ​កាត់បន្ថយ​ជាតិខ្លាញ់​កូឡេស្តេរ៉ុល​ក្នុង​ខ្លួន រក្សា​សុខភាព​សរសៃ​ឈាម​បាន​ល្អ។

ត្រីសាឌីន

ពិសេស​មែន! វេជ្ជបណ្ឌិត​ជប៉ុន​ម្នាក់​ប្រាប់​ពី​វិធី​លាង​សម្អាត​ឈាម​ឱ្យ​រស់​ដល់​អាយុ១០០...

វា​សម្បូរ​អាស៊ីត​ខ្លាញ់​មិនទាន់​ឆ្អែត​ដែល​អាច​ទៅ​សម្អាត​ឈាម​កខ្វក់។ មិន​តែ​ប៉ុណ្ណោះ​វា​សម្បូរ DHA អាច​កាត់បន្ថយ​ខ្លាញ់​កូឡេស្តេរ៉ុល​អាក្រក់​ក្នុង​ខ្លួន ខ្លាញ់​ក្នុង​ឈាម ដុំ​ឈាម ជួយ​ឱ្យ​សរីរាង្គ​ខាងក្នុង​ដំណើរការ​បាន​ល្អ។

ទទួលទាន​ទឹក​ឱ្យ​ត្រូវ​នឹង ៣ពេល​នេះ

ទឹក​ជា​ចំណែក​មួយ​ដ៏ចាំបាច់​សម្រាប់​ជីវិត ព្រោះ​ក្នុង​រាងកាយ​មនុស្ស​យើង​មាន​ផ្ទុក​ទឹក​ច្រើនជាង ៧០%។ ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ជារៀងរាល់​ថ្ងៃ​ឱ្យ​ត្រូវ​តាម​ពេល​នឹង​ជួយ​សម្អាត​សរសៃ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

ពេល​ទី១

បន្ទាប់ពី​ភ្ញាក់​ពីគេង​ភ្លាម​ទទួលទាន​ទឹក១កែវ ព្រោះ​រាងកាយ​រំលាយ​អាហារ កម្ចាត់​កាកសំណល់​ពេញ​មួយ​យប់​ដូចនេះ​ត្រូវការ​ទឹក​ជា​ជំនួយ។

ពេល​ទី២

ក្រោយ​ពេល​អាហារ​រួច អ្នក​គួរ​សម្រាក​បន្តិច​ដើម្បី​ផឹក​ទឹក កាត់បន្ថយ​បន្ទុក​របស់​រាងកាយ ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម។ ហើយ​បន្ទាប់ពី​ងូតទឹក ឬ​ហាត់ប្រាណ​រួច អ្នក​គួរ​ផឹក​ទឹក​ដើម្បី​រក្សា​តុល្យភាព​ក្នុង​ខ្លួន និង​ផ្តល់​សំណើម​ដល់​ស្បែក។

ពេល​ទី៣

ផឹក​ទឹក១កែវ​មុនពេល​ចូល​គេង​យប់។ នៅពេល​រាងកាយ​ដំណើរការ បើ​ខ្សោះ​ជាតិទឹក​វា​នឹង​បង្កើន​ភាពល្អក់​កករ​ដល់​ឈាម៕

ប្រែសម្រួលដោយ៖ កូនមាន់ អត្ថបតពី៖ ខ្មែរប្រពៃ

×