ថ្លើមគឺជាសេរីរាង្គដ៏សំខាន់ក្នុងរាយកាយរបស់មនុស្សយើង ព្រោះវាមានតួនាទីជួយសម្អាតជាតិពុល តាមរយៈការបរិភោគអាហារប្រចាំថ្ងៃរបស់យើង។
ថ្លើមរបស់យើងអាចនឹងអត់ថយ និងគ្មានសមត្ថភាពសម្អាតជាតិពុលក្នុងរាយកាយនោះទេ បើវាមានផ្ទុកជាតិពុលច្រើន។ ទោះយ៉ាងណា ការរក្សាទម្លាប់ល្អ វាអាចជួយធ្វើឲ្យថ្លើមយើងមានសុខភាពល្អជានិច្ច។
ខាងក្រោមនេះជាទម្លាប់ ៣យ៉ាងដែលអ្នកគួរធ្វើនៅពេលព្រឹក ដើម្បីឲ្យថ្លើមមានសុខភាពល្អ។ ទម្លាប់ទាំងនោះរួមមាន៖
– អ្នកអាចញ៉ាំទឹកក្តៅឧនៗដែលមានបរិមាណចំនួន២៥០មីលីលីត្រនៅក្រោយពេលដែលក្រោកពីគេង។ វានឹងជួយសម្អាតជាតិពុលដែលមានក្នុងថ្លើមចេញមកទាំងអស់។
– ក្រោយពេលដែលអ្នកញ៉ាំទឹករួច អ្នកគួរតែទៅបត់ជើងធំភ្លាម ទើបវាអាចជម្រះជាតិពុលដែលមានក្នុងថ្លើមចេញមកតាមលាមកអស់។
– ចុងក្រោយ អ្នកគួរតែពិសារអាហារពេលព្រឹកជាដាច់ខាត ព្រោះបើអ្នកមិនញ៉ាំ វានឹងអាចប៉ះពាល់ដល់ថ្លើមរបស់អ្នក៕
ប្រភព៖ health