Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា ៖ មាន​កូនភ្លោះ​បងប្អូន​គ្នា​ដល់​ទៅ​… ១​ឆ្នាំ​?

​កូនភ្លោះ​១​គូ នៅ​អាមេរិក បាន​កើត​នៅ​ឆប់​ឆ្លង​ឆ្នាំ ឃ្លាត​ពីគ្នា​តែ ២០​នាទី​ប៉ុណ្ណោះ​។ ហេតុនេះ ម្នាក់​កើត​នៅ​ឆ្នាំ ២០១៧ ហើយ​ម្នាក់ទៀត​កើត​នៅ​ឆ្នាំ ២០១៨​។​

​កូនភ្លោះ​១​គូ Joaquin និង Aitana de Jesus Ontiveros តាម​គំរោង​ត្រូវ​កើត​នៅ​ថ្ងៃ​ទី ២៧/១/២០១៨ ប៉ុន្តែ នៅវេលា​ម៉ោង ៧​យប់ ថ្ងៃទី ៣១/១២/២០១៧ អ្នកស្រី Maria ជា​ម្តាយ​នៃ​កូនភ្លោះ​នេះ បាន​ឈឺពោះ​យ៉ាងខ្លាំង ហើយ​ក៏​សម្រាល​បាន​កូន​ទាំង​២ ចំ​ម៉ោង​ឆ្លង​ឆ្នាំ​តែម្តង​។​

Joaquin កើត​នៅ​ម៉ោង ២៣​និង​៥៨​នាទី ថ្ងៃទី ៣១/១២/២០១៧ មាន​ទម្ងន់ 2,5kg ខណៈពេល​ប្អូនស្រី​របស់​វា Aitana កើត​ក្រោយ ២០​នាទី គឺ​វេលា​ម៉ោង ០​និង​១៦​នាទី ថ្ងៃទី​១/១/២០១៨ មាន​ម​ទ្ងន់ 2,1Kg ។​

​ប្រការ​នេះ​មានន័យ​ថា ពួក​វា​បងប្អូន​គ្នា​ត្រឹម ២០​នាទី​ប៉ុណ្ណោះ តែ​ស្ថិតនៅ​ឆ្នាំ​ខុស​គ្នា​។​

​កូនភ្លោះ​ទាំង​២ នៅ​បាន​នាំ​សំណាង​ដល់​ឪពុក​ម្តាយ​វា​ទៀតផង ព្រោះ​សកម្មជន​នៃ​សហគមន៍ ក្នុង​តំបន់​នេះ​បាន​ប្រមូល​វិភាគទាន បាន ៣០០០​ដុល្លារ សម្រាប់​ផ្តល់​ឲ្យ​ទារក ដែល​កើត​ចំ​ខណៈ​ពេល​ឆ្លង​ឆ្នាំ​។​

​គិតៗ​ទៅ​រឿង​ចម្លែកៗ​ចេះតែ​…​មាន​៕ អាទិត្យ​

×