ខេត្តព្រះសីហនុ៖ កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានការបញ្ជាផ្ទាល់ពីលោកសៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានណែនាំដល់ លោក ហេង ប៊ុនទី មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឲ្យដឹកនាំកម្លាំងចំនួន ១៥០នាក់ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅចំណុចភូមិអូរ១ អូរ២ អូរ៣ អូរ៤ អូរ៥ និងអូរ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សកម្មភាពខាងលើនេះ បាន កើតមានបន្ទាប់ពីមូលដ្ឋាន របស់ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ នៅតាមតំបន់ទំនាប បានរងគ្រោះដោយជំនន់ទឹកភ្លៀង៕ ដោយ៖ ដែន សីមា