Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពី​​ថ្ងៃ​​ទី​​៣​​ដល់​៩​កញ្ញា​នេះ កម្ពុជា​បន្ត​​មា​ន​ព្យុះ និង​ភ្លៀង​ធ្លាក់

​ភ្នំពេញ ៖ ក្រសួង​ធន​ធានទឹក និង​ឧតុនិយម​បានឲ្យដឹងថា ​កម្ពុ​ជា​នឹ​ង​ប​ន្ត​មា​ន​​ភ្លៀង​​ធ្លាក់​ពី​តិច​ទៅ​ច្រើន​នៅ​​តា​ម​ប​ណ្តាញ​​ខេត្ត​មួយ​ចំនួន ចាប់ពី​ថ្ងៃ​ទី​​៣ ដល់​ថ្ងៃ​ទី​៩ កញ្ញា ដោយសារ​រង​សម្ពា​ធ​​ទាប​​ពី​ប្រទេស​ឡាវ​ ថៃ និង​វៀតណាម ​។ យោង​តាម​សេចក្តីជូនដំ​ណឹង​​រ​បស់​ក្រសួង​ធនធានទឹក​ចេញផ្សា​យ​​នៅ​ថ្ងៃ​​ទី​២ កញ្ញា​នេះ​បាន​ឲ្យ​ដឹង​​ថា បន្ទាប់​ពី​ការ​តាមដាន​ស្ថានភាព​​អាកា​សធាតុ​​ជាប់​​ជា​​ប្រចាំ និង​ស្តែង​ឡើ​ង​ដោយ​កា​រវិ​វឌ្ឍយ៉ាង​​ឆាប់រ​ហ័ស​​ក្នុង​តំបន់ បង្ហាញ​ឲ្យ​ឃើញ​ថា​ ៖ កម្ពុជា​បាន​និង​កំពុង​​ទទួល​រង​នូវ​​ជ្រ​លង​​នៃ​ប្រ​ព័ន្ធ​​សម្ពា​ធ​​ទាប (ITCZ) ដែល​អូស​បន្លាយ​​លើ​​ប្រទេស​​ថៃ ឡាវ និង​វៀតណាម ។​

ការ​កកើត​ឡើង​នូវ​​វិ​​សម្ពាធ (TD) រហូត​ដល់​ទៅ​ ២ នៅ​ក្នុង​សមុទ្រ​​​ចិន​​ខាងត្បូង​ ​ដែ​ល​អា​ច​​បំប្លែង​​ខ្លួន​​ទៅ​​ជា​ព្យុះ​នា​ពេល​ដ៏​ខ្លី​ខា​ង​​មុខ ។ ក្រសួង​បាន​បន្ត​​ថា ស្ថានភាព​បែប​នេះ​នឹ​ង​​ធ្វើ​​ឲ្យ​ចា​ប់ពី​​ថ្ងៃ​ទី​៣-៩ ខែកញ្ញា បណ្ដា​ខេត្ត​ក្រុង​នានា​​នឹង​​អា​ច​មា​ន​ភ្លៀ​ង​​ធ្លាក់​​រាយ​​ប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​​នោះ​​មាន ៖ ១ នៅ​ថ្ងៃ​ទី​៣-៤ ខែកញ្ញា នេះ​ទៅ​បណ្តា​ខេត្ត​នៅ​ភា​គ​​ពាយ័​ព្យ ខេត្ត​ជាប់ ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់​រា​ប​ឦសាន​ដែល​មាន​​ព្រំ​ប្រទល់​​ជាប់​​ប្រទេ​ស​​វៀត​ណាម ​នឹង​​អា​ច​មា​ន​ភ្លៀង​​ធ្លា​ក់​ក្នុ​ង​ក​ម្រិត​​ពី​​ម​ធ្យម​​ទៅ​​បង្គួរ ។

ចាប់ពី​ថ្ងៃ​ទី​៤-៩ ខែកញ្ញា បរិមាណ​ភ្លៀង​កាន់តែ​កើន​ឡើ​ង​ក្នុ​ង​ក​ម្រិត​​ពី​ប​ង្ក​​ទៅ​ច្រើន ។ បណ្តា​ខេត្ត​នៅ​ជាប់មាត់​​សមុ​ទ្រ​ពិ​សេស​​ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ​ ​នឹង​​អាច​​មាន​​ភ្លៀង​​ធ្លា​ក់​ច្រើន ។ ផ្ទៃសមុទ្រ​មាន​ខ្យ​ល់ និង​រលក​ខ្លាំង​ពិ​សេស​​ក្នុ​ង​​ថ្ងៃ៤-៧ ខែកញ្ញា​ ។ បណ្តា​ខេត្ត​នៅ​​ភា​គ​ខា​ងក្រោ​ម​​នឹង​​អា​ច​​មា​ន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ក្នុង​​ក​ម្រិត​ពី​​តិ​ច​​ទៅ​បង្គួរ ។ ជាមួយ​គ្នា​នោះ​ដែរ ក្រ​សួង​​បាន​​អំពាវនាវ​ដល់​សាធារណជន​​ជ្រាប​ជា​ព័​ត៌​មាន និង​ប្រុង​​ប្រយ័​ត្ន​​ខ្ពស់ ចំពោះ​បាតុភូត​ទឹកជំ​ន​ន់ ភ្លៀង ខ្យល់ ផ្គរ​រន្ទះ និង​រលក​​​សមុទ្រ​​ជោរបក់​ខ្លាំ​ង​ ៕ដោយ៖បញ្ញាស័ក្តិ

×