Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ​២០១៧ កុមារ​មក​ព្យាបាល​ជំងឺ ជាង​៩​សែន​នាក់ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​

​ភ្នំពេញ​៖ មូលនិធិ​គន្ធបុប្ផា នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និង​សៀមរាប នៅ​ថ្ងៃ​ទី​៥​ខែ​មករា​ឆ្នាំ​២០១៨​នេះ បាន​ចេញ​ព័ត៌មាន​តួលេខ​ពិត​ប្រចាំឆ្នាំ​២០១៧ ដែល​កុមារ​បាន​មក​ព្យាបាល​ជំងឺ ជាង​៩​សែន​នាក់ និង​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​១​សែន​នាក់ បាន​មក​ពិនិត្យ​និង​ព្យាបាល​។​

​បើ​តាម​របាយការណ៍​បានបញ្ជាក់​ថា មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​និង​ជ័យវរ្ម័ន​ទី​៧(​គន្ធបុប្ផា​ទី​៣) គឺ​មាន​កុមារ​មាន​ជំងឺ​ចំនួន​៩០៩.១៩២​នាក់ ត្រូវ​បាន​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ពោល​គឺ​មាន​ការកើតឡើង​៧​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦ ចំនួន​៨៤៨.៣៩៣​នាក់​។ កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​១៧២.៤៧០​នាក់ ត្រូវ​បាន​ពិនិត្យ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ គឺ​កើនឡើង​១១​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦ ចំនួន​១៥៥.៣៣៨​នាក់​។ មាន​ការវះកាត់​ចំនួន​២៦.៤៤២​នាក់ កើនឡើង​៨,៦​ភាគរយ ច្រើន​ជាង​ក្នុង​ឆ្នាំ​២០១៦​ចំនួន​២៤.៣៤៨​នាក់​។ ការវះកាត់​បេះដូង​និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​កាតេ​ទែរ បាន​ចំនួន​៤១៣​នាក់​។​

​ចំណែក​នៅ​មន្ទីរសម្ភព​ជ័យវរ្ម័ន​ទី​៧ (​មន្ទីរពេទ្យ​គន្ធបុប្ផា​ទី​៣ ) ក្នុង​ខេត្ត​សៀមរាប អង្គរ គឺ​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៥៤.៧១៦​នាក់ ត្រូវ​បាន​ពិនិត្យ​និង​ព្យាបាល នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទី​រព​សម្ភព គឺ​កើនឡើង​៦,៦​ភាគរយ​ច្រើនជាង​ក្នុង​ឆ្នាំ​២០១៦​ចំនួន​១៤៥.០៨០​នាក់​។ សម្រាក​កូន​បាន​ចំនួន​២៥.៣៥៧​នាក់ កើនឡើង​៧,២​ភាគរយ ច្រើន​ជាង​ឆ្នាំ​២០១៦​ចំនួន​២៣.៦៤៣​នាក់ និង​សម្រាល​ដោយ​វះកាត់​មាន​ចំនួន​៣.០០៥​នាក់​។​

​ប្រធាន​មូលនិធិ​គន្ធបុប្ផា បានឲ្យ​ដឹង​ក្នុង​របាយការណ៍ដ​ដែល​នេះ​ថា អ្នកជំងឺ​ភាគច្រើន​មាន​ជីវភាព​ទីទ័លក្រ ។ ហេតុនេះហើយ ទើប​រាល់​ការព្យាបាល​ទាំងអស់ គឺ​ឥតគិតថ្លៃ​សម្រាប់​គ្រប់ៗ​គ្នា​។ ពុំ​មាន​អំពើ​ពុករលួយ​។ ស្តង់ដារ​នៃ​ការព្យាបាល ស្តង់ដារ​នៃ​មធ្យោបាយ​សម្ភារៈ ដូចជា​បរិក្ខារ​មន្ទីរ​ពិសោធន៍ និង​រូបភាព​វេជ្ជសាស្ត្រ ។​ល​។ និង​ស្តង់ដារ​នៃ​ឱសថ​ថ្នាំពេទ្យ គឺ​មាន​ស្តង់ដារ​ដូច​គ្នា​នៅ​ប្រទេស​ស្វីស​។ មូលនិធិ​គន្ធបុប្ផា ក៏​បាន​អរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​បុគ្គលិក​កម្ពុជា​យើង​ទាំង​២៥០០​នាក់ ដែល​បាន​បំពេញការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ខ្ពស់ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ជោគជ័យ​ដ៏​ធេង​នេះ អាច​ឲ្យ​យើង​ជួយ​សង្គ្រោះ​ជីវិត​អ្នកជំងឺ​បាន​យ៉ាងច្រើន ជាពិសេស​អរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​បង្កើន​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​យ៉ាង​ធំធេង និង​រដ្ឋាភិបាល​ស្វីស និង​សប្បុរសជន​ស្វីស ដែល​បន្ត​ចូលរួម​ចំណែក​ថវិកា និង​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​៕ ដោយ​៖​កូឡាប​

 

×