Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភា​ព​កម្ព​ស់ទឹក​​នៅចំ​ណុច​​ស្ពាន​ស្ទឹ​ង​​សំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេ​ខ​​ 115-116​ ក្នុង​ស្រុកកំពង់សី​លា​​ ជិតដល់កំរិតប្រ​កាសអា​សន្ន​

ខេត្តព្រះសីហនុ៖ សមត្ថកុច្ចកងរាជ​អាវុធហ​ត្ថស្រុក​កំព​ង់សិលា បានឲ្យដឹងថា គិតត្រឹមម៉ោង​ ៩ព្រឹក​​​​​​ ថ្ងៃ​ទី​៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩​ ស្ថានភាព​​កម្ពស់ទឹ​ក​នៅ​ចំណុ​ច​ស្ពា​ន​ស្ទឹ​ង​សំរោង​ ចន្លោះ​គីឡូម៉ែត្រ​​​លេខ​ 115-116​ ក្នុង​ភូមិសាស្ត្រ​​ ភូមិ​ស្ទឹង​សំ​រោង​ ឃុំអូរបាក់រ​ទេះ​​ ស្រុកកំពង់សីលា​ ខេត្តព្រះសី​ហនុ​​ កំពុងឡើងដល់​ក​ម្ពស់ ៥,៥០​ ​ម៉ែត្រ​ ពីបាតស្ទឹង​។ រីឯធាតុអាកាសកំពុ​ងមា​នភ្លៀង​​ និងខ្យល់បោកបក់ខ្លាំង​។

តាមការសន្និដ្ឋាន​ របស់អាជ្ញាធ​រស្រុកកំ​ពង់​សីលា ទំនងជាទឹកអាចឡើង​ដ​ល់កំរិ​ត​ត្រូវ​​ប្រកាស​​អា​សន្ន​ ៥,៨០ម៉ែត្រ ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំងជា​បន្ត​បន្ទាប់​ទៀតនោះ​។

យ៉ាងណាក៏ដោយចុះ គិតត្រឹមម៉ោ​ង៩​ព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ចរាចរណ៍​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជា​តិលេ​ខ៤ នៅចំណុចស្ពានស្ទឹងសំរោង នៅមា​នដំណើ​រការជា​ធម្មតា​ ទាំងរថយន្តតូច និងរថយន្តធំ៕ ដោយ៖ ដែន សីមា

×