ដោយការថតនេះ ត្រូវការភាពអំណត់ និងទេពកោសល្យនៃការចាប់ចំណុចដើម្បីអោយរូបចេញមកមានលក្ខណៈពិសេស តែរូបដែលគាត់ថតបានទាំងនេះ គឺសូម្បីតែខ្លួនគាត់ក៏មិនស្មានដល់ដែរថា តាមពិតទៅគឺមិនមែនគ្រាន់តែជារូបមានតែរាងទេ តែពួកវាបានផ្គុំទៅជារាងសត្វផ្សេងៗទៀត ដូតជារូបសត្វ ហង្ស ត្រីដូហ្វីន ជាដើម។
គាត់ថា ថ្ងៃនោះមានអ្នកនៅចាំថតច្រើនណាស់ ប៉ុន្តែពួកគេនៅផ្ដុំគ្នានៅមុំផ្សេងពីខ្ញុំ អីចឹង! ប្រហែលជាគេមិនបានថតជាប់ផ្លង់ដូចខ្ញុំទេ ព្រោះសូម្បីតែខ្ញុំបានឃើញកាយវិការដ៏មិនគួរអោយជឿនេះ របស់បក្សីទាំងនោះ នៅពេលដែលខ្ញុំយករូបមកមើល ពេលមកដល់ផ្ទះវិញហើយ៕ ដោយ ៖ ក្ខិណី