ការសិក្សាមួយដែលទើបត្រូវបានប្រកាសផ្សាយជាសាធារណៈបញ្ជាក់ឲ្យឃើញ ចំណងទាក់ទងរវាងការផឹកស្រា និងជំងឺមហារីក ដោយបញ្ជាក់ឲ្យឃើញថា ស្រាបង្កអន្តរាយដល់ស៊េរីម៉ូលេគុល DNA (deoxyribonucleic) របស់កោសិកាដើម ដែលមានតួនាទីផលិតឈាមថ្មី ជាហេតុបណ្តាលឲ្យកើតជំងឺមហារីក។
ជាយូរណាស់មកហើយក្រុមអ្នកជំនាញការសុខាភិបាលបានព្រមានថា ការផឹកស្រាច្រើនបានបង្កើនហានិភ័យកើតជំងឺមហារីក ពិសេសរួមមានជំងឺមហារីក ៧យ៉ាង រួមមាន៖ មាត់ បំពង់ក ខ្សែសំឡេង ប្រអប់មាត់ បំពង់អាហារ សុដន់ ថ្លើម និងពោះវៀន។
រីឯការសិក្សាថ្មីត្រូវបានប្រកាសជាសាធារណៈ បានបញ្ជាក់ឲ្យឃើញចំណងទាក់ទងរវាងការផឹកស្រា និងជំងឺមហារីក ដោយស្រាយបញ្ជាក់ថា ស្រាបង្កអន្តរាយដល់ស៊េរី DNA (deoxyribonucleic) របស់កោសិកាដើម ដែលមានមុខងារផលិតឈាម ជាហេតុបណ្តាលឲ្យកើតជំងឺមហារីក។
ការសិក្សាថ្មី ត្រូវបានប្រកាសផ្សាយលើទស្សនាវដ្តី Nature, នោះគេបានយកកណ្តុរទៅពិសោធន៍ ដោយឲ្យផឹកស្រា រួចក្រោយមកធ្វើតេស្តវិភាគក្រូម៉ូសូម និង DNA សំដៅត្រួតពិនិត្យការខូចខាតតំណពូជបង្កឡើងដោយ acetaldehyde។ នេះជាប្រភេទសារធាតុត្រូវបានសរីរាង្គផលិតចេញ ខណៈពេលដែលវាបំប្លែងសារធាតុអាល់កុល។
អ្នកវិទ្យាសាស្ត្របានរកឃើងញថា acetaldehyde អាចបំផ្លាញ និងកំទេចរចនាសម្ព័ន្ធ DNA ក្នុងកោសិកាឈាមដែលបណ្តាលឲ្យកើតឡើងការរៀបចំឡើងវិញរបស់ក្រូម៉ូសូម ព្រមទាំងការប្រែប្រួលជារៀងរហូតនៃស៊េរី DNA ក្នុងបណ្តាកោសិកាទាំងនេះ។
តាមមជ្ឈដ្ឋានអ្នកស្រាវជ្រាវ ការដែល DNA ខូចវាបណ្តាលឲ្យកោសិការទាំងឡាយត្រូវងាប់ ហើយព្រមជាមួយនោះវាក៏រំញោចសកម្មភាព នៃយន្តការស្វ័យជួសជុលធម្មជាតិរបស់សរីរាង្គ។ ខណៈពេលនេះឯងប្រសិនបើ DNA វាធ្វើការជួសជុលខុសវាបណ្តាលឲ្យកើតជំងឺមហារីក។
តាមមជ្ឈដ្ឋានអ្នកស្រាវជ្រាវ ក៏បានរកឃើញបន្ថែមទៀតថា ផឹកស្រាអាចបង្កើនហានិភ័យអន្តរាយរបស់ DNA។ ក្រុមស្រាវជ្រាវបានចង្អុលបង្ហាញថា រាងកាយរបស់មនុស្សនឹងប្រឆាំងតបតនូវការបំផ្លាញរបស់ស្រា ដោយវាប្រើប្រាស់ប្រភេទ enzyme ម្យ៉ាង ALDH ដោយប្រែ acetaldehyde ឲ្យទៅជា axetat ដែលបណ្តាកោសិកាអាចប្រើប្រាស់សារធាតុទាំងនេះយកធ្វើជាថាមពល។
ការស្រាវជ្រាវនេះ ក៏បានបញ្ជាក់បន្ថែមថា មនុស្សរាប់លាននាក់ ពិសេសអ្នករស់នៅតំបន់អាស៊ីអាគ្នេយ៍កំពុងខ្វះបណ្តា emzyme ទាំងនេះ ឬក៏ DNA របស់ពួកគេកំពុងមានកំហុស៕ សូយន