រដ្ឋសភាបារាំង បានអនុម័តច្បាប់ប្រឆាំងភេរវកម្មថ្មី សំដៅបញ្ជាក់ស្ថានការណ៍គ្រាមានអាសន្ន២ឆ្នាំកន្លងមក នេះបើតាមការឲ្យដឹងរបស់ BBC ។
ច្បាប់ថ្មីនេះនឹងគួបផ្សំវិធានការមួយចំនួន ត្រូវបានអនុញ្ញាតឲ្យអនុវត្តក្នុងក្របខណ្ឌ នៃការប្រកាសស្ថានភាពគ្រាមានអាសន្ន ក្នុងនោះរួមទាំងការឆែកឆេរផ្ទះសម្បែង ហើយកាត់បន្ថយបុគ្គលវិលត្រឡប់ទៅស្រុកកំណើតដោយពុំចាំបាច់មានការយល់ព្រមរបស់តុលាការ ។
បារាំងដាក់ចេញនូវបទកំណត់តឹងតែង ជាងមុនសំដៅប្រឆាំងភេរវកម្ម
តាម BBC ដដែលនោះ ប្រជាជនបារាំងស្ទើទាំងអស់ សុទ្ធសឹងយល់ព្រមជាមួយការកំណត់ នៃច្បាប់នេះខណៈពេលដែលក្រុមសិទ្ធិមនុស្សបែរជាស្តីបន្ទោសទៅវិញ ។
ស្ថានការណ៍គ្រាមានអាសន្នដំបូងគេ បានត្រូវដាក់ចេញក្រោយការវាយប្រហារភេរវកម្មថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈពេលពួកភេរវករ នៃក្រុម IS បានធ្វើការបាញ់រះធ្វើឲ្យមនុស្សស្លាប់ និងរបួស១៣០នាក់ ដោយប្រើកាំភ្លើង និងគ្រាប់បែកនៅ Paris ។
BBC ផ្សាយបន្ថែមថា ស្ថានការណ៍ក្រោយអាសន្ន ត្រូវបានពន្យារពេល៦លើក ប៉ុន្តែមនុស្សជាច្រើន បានលើកឡើងថា ការពន្យាពេលគ្មានថេរវេលាកំណត់ពីស្ថានការណ៍គ្រាមានអាសន្ន បែបនេះវាអនាធិបតេយ្យទៅវិញ ។
ច្បាប់នេះបានត្រូវអនុម័តដោយសំឡេងយល់ព្រម ៤១៥ ប្រឆាំង ១២៧ ហើយនឹងក្លាយជាច្បាប់មុនពេលការពន្យារពេលស្ថានការណ៍ គ្រាមានអាសន្នចុងក្រោយបំផុតនឹងបញ្ចប់នៅថ្ងៃទី ១ ខែតុលា ។
លោក Gerard Collomb រដ្ឋមន្ត្រីមហាផ្ទៃបារាំង បានថ្លែងទៅកាន់រដ្ឋសភា កាលពីថ្ងៃអង្គារ (៣/៩)ថា កម្រិតនៃការគំរាមកំហែង នៅតែ “ធ្ងន់ធ្ងរ” ហើយ “យើងកំពុងស្ថិតនៅស្ថានការណ៍មានសង្គ្រាម” ។
តាមនោះសមត្ថកិច្ចត្រូវបានអនុញ្ញាតឲ្យបង្កើតប៉ុស្តិ៍សន្តិសុខទៅកាន់តំបន់ដែលចាត់ទុកថា មានហានិភ័យជាអាទិ៍ ព្រលានយន្តហោះ ស្ថានីយ៍រថភ្លើង…។ល។
ព្រះវិហារអ៊ីស្លាមឬទីគោរពបូជាដទៃទៀត នឹងត្រូវបិទទ្វារ ប្រសិនគេរកឃើញថា កំពុងឃោសនាពីមនោគមវិជ្ជាជ្រុលនិយមនោះ ៕