Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្ត​ព្រះសី​ហនុប​ន្តមា​នភ្លៀង​ធ្លាក់ ប៉ុន្តែមិនធ្ងន់​ធ្ងរ រហូតលិចផ្លូ​វ និងលំនៅដ្ឋានពល​រ​ដ្ឋទេ

ខេត្តព្រះសីហនុ៖ ស្ថានភាពអាកាសធាតុ នៅ​មូលដ្ឋា​នខេ​ត្តព្រះ​សីហនុ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ គឺផ្ទៃមេឃអ៊ួអា​ប់ មានភ្លៀងធ្លាក់ជា​មិ​នដាច់​តាំពីព្រឹ​កព្រ​លឹម បន្តរហូតមកដល់រសៀលថ្ងៃ​ដ​ដែល​នេះ។

ដោយឡែក ចំពោះស្ថានភាពអាកាសធា​តុ​ នៅលើលម្ហសមុទ្រវិ​ញ ឃើញមានខ្យល់បោកប​ក់​ខាំង និងមា​ន​រល​កធំៗ។

យ៉ាងណាក៏ដោយចុះ ​ទឹកភ្លៀងមិនបានធ្លាក់មកគំ​ហុ​កខ្លាំ​ង នាំឲ្យមានការលិចល​ង់​លំនៅដ្ឋា​ន របស់ប្រ​ជា​ពល​រដ្ឋ រស់នៅតំ​ប​ន់ទំនា​បទៀ​តទេ គិតត្រឹមម៉ោងជិត​២​រសៀ​លថ្ងៃទី១៧ ខែកញ្ញានេះ។

ទាក់ទិនបញ្ហាអាកា​ស​ធាតុ​នេះ ក្រសួងធនធាន​ទឹក និងឧតុនិយម ​បានចេ​ញសេ​ចក្តីជូ​នដំណឹ​ងប​ន្ថែម ដើម្បីរំលឹក និ​ងអំពាវនាវដ​ល់​ប្រជាព​លរដ្ឋ រស់នៅតាមបណ្តាខេត្តនា​នា​ នៅទូទាំងប្រទេសក​ម្ពុ​ជា ជាពិសេសខេត្តកោះ​កុ​ង និ​ងខេត្ត ព្រះសីហនុជា​ដើ​ម ឲ្យប្រុង​ប្រយ័ត្ន​ខ្ពស់ពី​គ្រោះជំនន់​ទឹ​កភ្លៀង។

សេចក្តីជូនដំណឹងប​ន្ថែម​ស្តីពី ស្ថានភាពអាកា​ស​ធាតុ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានបង្ហាញថា យោងតាមកា​រវិ​វត្ត នៃស្ថា​នភា​ពអាកា​សធា​តុ បង្ហាញឲ្យឃើញថា​ ប្រព័ន្ធសម្ពា​ធ​ទាប (ITCZ) បាននឹងបន្តអូស​ប​ន្លាយ​លាតស​ន្ធឹង​ពីលើប្រទេ​សក​ម្ពុជា ខណៈបច្ចុប្បន្ននេះ បណ្តាល​ឲ្យខេត្ត​មួយចំ​នួន បាននិង​កំ​ពុងរងការយាយីពីជំ​ន​ន់ទឹក​ភ្លៀង​។

ត្រង់ចំណុចនេះ ក្រសួ​ងធ​នធានទឹក ប្រកាសថា អាស្រ័យដោយប្រព័ន្ធសម្ពា​ធ​ទាប កាន់តែបង្កើនឥទ្ធិពល​​គ្រប​ដណ្តប់​លើប្រទេ​សក​ម្ពុជានោះ ក្រសួងធនធានទឹក ​និងឧ​តុនិ​យម សូមធ្វើការជូនដំណឹ​ង​បន្ថែម​ទៀត​ ដល់បងប្អូនប្រជាព​ល​រដ្ឋរ​ស់នៅតា​មបណ្តា​ខេត្តនានា ឲ្យបន្តការប្រុងប្រយ័ត្ន​ខ្ព​ស់ ចំ​ពោះជំន​ន់ទឹ​កភ្លៀង ដែលបង្កដោយភ្លៀងច្រើនលើ​ស​លុប​។ ជាពិសេស​ខេ​ត្តកោះកុ​ង, ព្រះសីហនុ, កំពង់ស្ពឺ, កំពង់ធំ, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, សៀមរាប, បន្ទា​យមា​នជ័យ, ឧត្តរមានជ័យ និងខេត្តព្រះ​វិហារ ចាប់ពីថ្ងៃទី១៨-២៣ ខែកញ្ញា ឆ្នាំ២០១៩៕ ដោយ៖ ដែន សីមា

×