Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន្ទប់ Gym ញូវយ៉ក ទាក់ទាញ​សិក្ខាកាម​ដោយ​ការហ្វឹកហាត់ “​ននលគក​”

​ចំពោះ​បន្ទប់​ហ្វឹកហាត់ Hanson Fitness នៅ​បុរី​ញូវយ៉ក អាមេរិក ការ​ជម្រុះ​ចោល​សម្លៀកបំពាក់ ដើម្បី​ហាត់ gym ពុំមែន​គ្រាន់តែ​ជា​គោល​គំនិត​ប៉ុន្ណោះ​ទេ ជា​បំណងប្រាថ្នា​មួយ​។​

​ចាប់តាំងពី​ថ្ងៃ ៥/១ Hanson បាន​រៀបចំ​នូវ​មេរៀន​ហ្វឹកហាត់ ដែល​ឥទ្ធិពល​ដល់​ការ​សម្រក​ទម្ងន់​រាងកាយ តាមរយៈ​ការពង្រឹង​តំបន់​សាច់ដុំ​នៅ​ត្រគាក ពោះ និង​តំបន់​ស្មា​។ គោលដៅ​នៃ​មេរៀន​ទាំងអស់នេះ ធ្វើ​ឲ្យ​សិក្ខាកាម​កាន់តែ​មាន​ជំនឿ​លើ​សរីរាង្គ​របស់​ខ្លួន ពេលដែល​ពួកគេ​ពុំ​ស្លៀកពាក់​អ្វី​សោះ​នោះ​។​

Gym អាក្រាតកាយ​ជួយ​ឲ្យ​អ្នកហាត់​ពិនិត្យមើលរា​ង​កាយរ​បស់ខ្លួន​ច្បាស់លាស់​ជាង​មុន​

​ស្រ​ដៀង​នឹង​បន្ទប់​ស្ទីម ការហ្វឹកហាត់ នឹង​ធ្វើឲ្យ​អ្នក​ចេញ​ញើស​យ៉ាងខ្លាំង ហើយ​ការ​ដែល​ពុំ​មាន​សម្លៀកបំពាក់​ជាប់​ខ្លួន វា​កាន់តែ​ធ្វើឲ្យ​ញើស​ចេញ​មក​យ៉ាង​ស្រួល​។​

​ប្រធាន​បន្ទប់ gym លោក Harry Hanson និយាយ​អំពី​ថ្នាក់​សិក្សា​ផ្នែក​សម្ព័ន្ធ​ថ្មី​ថា​៖ “​វិធី​ហ្វឹកហាត់​របស់​យើងខ្ញុំ​ធានា​ធ្វើឲ្យ​សិក្ខាម​ម្នាក់ៗ ទទួល​និង​រក្សាបាន​នូវ​ទម្រង់​រាងកាយ​សុ​ក្រិត​ដាច់ខាត​មួយ​។ ហើយ​ក្នុង​កម្មវិធី​នោះ ក៏​មាន​ការហ្វឹកហាត់​ដោយ​ពុំ​មាន​ស្លៀកពាក់​អ្វី​ផង​ដែរ​។​

មេរៀន​ហ្វឹកហាត់ អាក្រាតកាយ​ក៏​អាច​ងាយ​ប្រតិបត្តិ​ដោយ​ខ្លួនឯង​នៅផ្ទះ​។​

មុន​មាន gym អាក្រាតកាយ នោះ yoga អាក្រាតកាយ​ពិតជា​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​។​

Hanson គឺជា​កន្លែង​ហ្វឹកហាត់ ត្រូវបាន​កំពូល​តារាៗ​ជាច្រើន​ដូចជា ៖ Rihanna, Tom Cruise និង Julia Roberts… ចូលរួម​។ ប្រយោជន៍​នៃ​ការហ្វឹកហាត់​ដោយ​ពុំ​ស្លៀកពាក់​អ្វី​នោះ វា​នឹង​ជួយ​ឲ្យ​អ្នកហាត់​មានអារម្មណ៍​ធូរស្រាល​រាងកាយ ជួយ​រំដោះ​ចោល​សារធាតុ endorphins, បង្កើន​ចំណាប់អារម្មណ៍​ចំពោះ​រាងកាយ​ខ្លួនឯង ហើយ​សំខាន់​បំផុត​នោះ គឺ​វា​ជួយ​ឲ្យ​អ្នកហាត់​អាច​ធ្វើ​ចលនា​ដោយ​ពុំ​មាន​ការ​ទើស​ទែង​។ ចំពោះ​សិក្ខាកាម​ដែល​អល់អែក​ចំពោះ​ការ​អាក្រាតកាយ គេ​នឹង​ផ្តល់ឲ្យ​នូវ​ខោ​ទ្រនាប់​ពណ៌​ស្បែក ដើម្បីឲ្យ​សិក្ខាកាម​ងាយស្រួល​អនុវត្ត​។​

​តាម​ការព្យាករណ៍​នោះ​របៀប​ហាត់​បែបនេះ ជា​ចលនា​ពេល​ពេញនិយម​នៅ​ឆ្នាំ ២០១៨៕ អាទិត្យ​

 

×