គេហទំព័រដែលឃ្លាំមើលទីក្រុងព្យុងយ៉ាង នៅថ្ងៃព្រហស្បតិ៍នេះបានធ្វើការស្មានថា ប្រសិនជាកូរ៉េខាងជើងវាយប្រហារទីក្រុងសេអ៊ូល និងតូក្យូដោយអាវុធនុយក្លេអ៊ែរ មនុស្សជាង ២លាននាក់អាចនឹងបាត់បង់ជីវិត។
គេហទំព័រដែលមានឈ្មោះថា 38 North បានបញ្ចេញរបាយការណ៍ខណៈដែលមានភាពតានតឹងកើនឡើងខ្លាំងនៅឧបទ្វីកូរ៉េ ក្រោយពេលកូរ៉េខាងជើងធ្វើការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ។
អ្នកនិពន្ធនៃគេហទំព័រដដែលឈ្មោះ Michael J. Zagurek Jr បាននិយាយដោយផ្អែកលើការព្យាករណ៍ថា ការផ្ទុះអាវុធនុយក្លេអ៊ែរលើទីក្រុងសេអ៊ូល និងតូក្យូរបស់កូរ៉េខាងជើង អាចសម្លាប់មនុស្សច្រើនជាង ២,១លាននាក់ និងធ្វើឲ្យរបួស ៧,៧លាននាក់ផ្សេងទៀត។
ប្រជាជនដែលកំពុងរស់នៅក្នុងទីក្រុងសេអ៊ូលមានជាង ១០លាននាក់ និងក្នុងទីក្រុងតូក្យូមាន ជិត ១៤លាននាក់៕