Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេ​ត្តតា​កែវ ដឹកនាំមន្ត្រីរាជការ ចុះជួយច្រកដីដាក់បាវដើម្បីទប់​ទ​ប់ស្កាត់​ជាមុន កុំឲ្យបាក់​ផ្លូវ

តាកែវ៖ អភិបាលខេត្តតាកែ​វ អ៊ូច ភា នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំ​មន្រ្តីរា​ជការអ​ង្គភាព​ជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធប្រមាណជាង៣រ​យ​នាក់ ចុះជួយច្រកដីដាក់បាវ ​ជួយ​ទប់​ទឹក​ជន់ឡើង ដើម្បីការពារកុំឲ្យទឹករលក​បោ​កបាក់​ផ្លូវនៅ​ក្នុងឃុំ​បូរីជ​លសារ ដែលជាផ្លូវដ៏សំខាន់​មួ​យឆ្ពោះទៅកា​ន់សា​លាស្រុក​បូរីជ​លសារ ។


ថ្លែងនៅក្នុងឱកាស​នោះ លោកអភិបាលខេត្តតាកែវ បានធ្វើការ ណែនាំដ​ល់អាជ្ញា​ធរគ្រ​ប់លំដា​ប់ថ្នាក់ ជាពិសេសអាជ្ញាធមូ​ល​ដ្ឋាន ត្រូវតែត្រៀមលក្ខណៈទុក​ជា​មុន ដើម្បីជួយទប់ស្កាត់ការពារ​ជំ​នន់ទឹ​កភ្លៀង ឬជំនន់ទឹកទ​ន្លេ​មេគង្គ​ តាមរយៈធ្វើសកម្ម​ភា​ពដូ​ចជា នៅថ្ងៃនេះ ដែលយើងការពារជាមុន​កុំ​ឲ្យទឹ​ករល​កបោកបាក់ផ្លូវ ទៅកាន់សាលាស្រុកបូរីជ​លសារ ដែលវានិ​ងនាំឲ្យ​មានផលវិបាកដល់ប​ង​ប្អូនប្រ​ជាពលរដ្ឋ ដែលឆ្លងកា​ត់​ផ្លូវនេះ ទៅទទួលសេវានៅសាលាស្រុក​។
លោក អ៊ូច ភា បានមានប្រសាសន៍បន្តថា ​ក្រៅពីត្រៀម​ល​ក្ខណៈ ជួយបងប្អូនប្រជាពលរដ្ឋ​ដែ​លរង​គ្រោះ ដោយសារតែទឹក​ជំ​នន់ អាជ្ញាធរត្រូវជួយទប់​ស្កា​ត់ជាមុ​ន ចំពោះការលិចផ្លូវសំខាន់​ៗ នៅក្នុងមូលដ្ឋានរ​ប​ស់ខ្លួន​ តាមរយៈការច្រ​ក​ដីដាក់​បាវ ឬច្រកដីខ្សាច់ ទប់ច្រាំងកុំឲ្យ​បា​ក់ផ្លូវ​ និងទ​ប់ស្កាត់កុំ​ឲ្យប៉ះពាល់ដល់ផ្ទះស​ម្បែង របស់បងប្អូនប្រជាព​ល​រដ្ឋ ហើយ​បើមា​នបញ្ហាកើតឡើង អាជ្ញាធមូលដ្ឋានត្រូវធ្វើសក​ម្ម​ភាព​ភ្លាមៗ ក្នុងការចុះជួយបងប្អូនប្រ​ជា​ពលរដ្ឋ ឲ្យបាន​ទាន់ពេ​លវេលា​។
នៅក្នុងឱកា​សនោះ​ដែរ លោកអភិបាលខេត្តតាកែ​វ ក៏បានណែនាំឲ្យអាជ្ញាធមូល​ដ្ឋា​ន ត្រូវអប់រំប្រជា​ព​លរ​ដ្ឋ ដែលរស់នៅជាប់​មា​ត់បឹង ត្រូវប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះជំនន់​ទឹ​កទ​ន្លេ ដែលកំពុងតែ​ឡើ​ងខ្លាំង​ ជាពិសេស​ក្មេ​ងៗ​ ព្រោះកាលណាប្រជាព​ល​រដ្ឋ​ធ្វេសប្រ​ហែស វានឹងធ្វើឲ្យក្មេងលង់ទឹ​ក​ស្លាប់​ជាក់ជា​ពុំខា​ន។ ម្យ៉ាងទៀតអាជ្ញាធ​ពា​ក់ព័ន្ធ​ត្រូវអ​ប់រំប្រជាពលរដ្ឋ ពីការរស់នៅប្រក​ប​ដោយ​អនាម័យ តាមរយៈការហូ​ប​ទឹកស្អា​ត ឬទឹកដែលមានការ​ដាំ​ឲ្យពុះជា​ដើម​។
សូមបញ្ជាក់ដែរថា ស្ថា​នភាពកម្ពស់ទឹកនៅស្រុកបូរីជល​សា​រ មានកម្ពស់ ៣,៩៩ ម៉ែត្រ បើគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ​នេះបើ​យោងតាម​របាយ​ការណ៍ របស់លោក ប៊ុន ហួរ ប្រធានមន្ទីរធនធានទឹក​និ​ងឧ​តុនិយម​ខេត្ត​តាកែវ​ ហើយចំពោះកម្ព​ស់​ទឹក​ដែលត្រូវប្រកាសអាសន្ននោះ ​គឺមានកម្ពស់ ៤,៥០ម៉ែត្រ​៕ដោយ៖ តាកែវ

×