ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក ស៊ុ សារ៉ាន ជាមន្ត្រីយោធាម្នាក់ និងលោកស្រី ហុង លីដា ព្រមទាំងអាជ្ញាធរក្រុង ចៅសង្កាត់ស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារចុះចែកអំណោយសប្បុរសធម៌ ជូនដល់គ្រួសាររងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀងចំនួន ៤០គ្រួសារ។
គ្រួសាររងផលប៉ះពាល់ ដោយជំនន់ទឹកភ្លៀង ស្ថិតនៅភូមិរោងបន្លែ និងភូមិវាលយន្ត ស្ថិតក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
លោក គង់ សារូ ចៅសង្កាត់ស្វាយរៀង បានថ្លែងអំណរគុណ ដល់សប្បុរសជនដែលបានចែករំលែកទុក្ខលំបាក ដល់គ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅមូលដ្ឋានរបស់លោក។
លោកគូសបញ្ជាក់ថា ទឹកជំនាន់ទឹកភ្លៀងនៅពេលនេះ មិនទាន់ធ្ងន់ធ្ងរនៅឡើយទេ ក្នុងនោះអាជ្ញាធរបានខិតខំរកទីកន្លែង ដែលមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រៀមអំណោយកាកបាទក្រហម សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខផងដែរ។
សូមបញ្ជាក់ថា អំណោយសប្បុរសជន ដែលនាំទៅចែកជូនគ្រួសាររងផលប៉ះពាល់ជំនន់ទឹកភ្លៀង ទាំង៤០គ្រួសារ ក្នុងមួយគ្រួសារទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន និងថវិកា២ម៉ឺនរៀល៕ ដោយ ៖ វ៉ៃកូ