Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនអ​កត​ញ្ញូម្នាក់យកភ្លើងដុតផ្ទះឪពុក​ចោ​ល និងឆេះលុយជា១​ម៉ឺន​ដុល្លារ ព្រោះខឹងឪពុកស្តី​ប​ន្ទោស

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចនគរបាលស្រុក​ព្រៃ​នប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា យុវជនម្នាក់ បានយកភ្លើងដុតផ្ទះឪពុក​ខ្លួ​នឯ​ង បណ្តសលឲ្យឆេះខ្ទេចទាំង​ស្រុ​ង​ នៅម៉ោងប្រមាណ ៧ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចភូមិ បត់គគីរ ឃុំ​អូរ​ឧក​ញ៉ាហេង ស្រុកព្រៃនប់ខេត្តព្រះសី​ហ​នុ​។

លោក ហួ យ៉ៃ អធិការ​ន​គរបា​លស្រុ​កព្រៃនប់ បានឲ្យដឹងថា យុវជនអកតញ្ញូខាង​លើ​​ ​ឈ្មោះ ធៀម ធារ៉ា ហៅ អួង ភេទប្រុស អាយុ២២ឆ្នាំ មុខរ​ប​រមិន​ពិ​តប្រាកដ។ យុវជនទំនើងរូប​នេះ​ បានដុតផ្ទះឪពុកខ្លួន​ឯ​ង ឈ្មោះ ធៀម វី អាយុ៥០ឆ្នាំ មុខរបរកសិករ រស់នៅ​ទី​កន្លែ​ងកើត​ហេតុខា​ង​លើ។

សមត្ថកិច្ចបន្តថា មូលហេតុបឋ​ម ដែលបណ្តាលឲ្យយុវជនទំនើង​រូ​បនេះ ដុតផ្ទះឪចោលខ្លួនឯងចោ​ល​ ទំនងជាមានសតិ​មិ​នសូ​វល្អ ឬអាចថា បែកថ្នាំ ហើ​យ​បាន​ខឹង​រករឿងឪពុករប​ស់ខ្លួ​ន។

សមត្ថកិច្ចនគរ​បា​លស្រុក​ព្រៃន​ប់ បញ្ជាក់ថា ផ្ទះត្រូវភ្លើងឆេះ​នេះ​ ធ្វើពីឈើប្រកស័ង្កសី​ មានទំហំ៥,៥០ម៉ែត្រ គុណ ៦ម៉ែត្រ ត្រូវភ្លើងឆេះអស់​ទាំង​ស្រុង និងខូចខាតទ្រព្យសម្បត្តិ​ក្នុ​ងផ្ទះ​គិតជា​ទឹកប្រា​ក់ចំ​នួន ៣៥០០ដុល្លារអាមេ​រិក។ ពិសេសជាងនេះ ក៏បានឆេះលុយត្រៀមទុក​ ស​ម្រាប់​សាងស​ង់ផ្ទះថ្មី អស់ចំនួន ១ម៉ឺន ២ពាន់ដុល្លារថែ​មទៀ​ត។

បច្ចុប្បន្ននេះ យុវជនអកតញ្ញូ ឬយុវជនបង្កហេតុ​ខា​ងលើ​នេះ ត្រូវបាននគរបាល ​ចា​ប់​ឃាត់​ខ្លួន និងនាំទៅសាកសួរនៅអ​ធិ​ការ​ដ្ឋានន​គរបា​លស្រុក​ព្រៃនប់ ដើម្បីឈានទៅកសាងសំណុំរឿ​ង​អនុ​វត្តន៍នី​តិវិធីជាបន្តទៀត៕ ដោយ៖ ដែន សីមា

×