ជាអវតាររបស់ព្រះវិស្ណុ ហើយមានក្បាលជាសេះ និងដងខ្លួនជាមនុស្ស ចម្លាក់ហយគ្រិវៈ ឬកល្កិន ខាងលើនេះ ត្រូវបានគេរកឃើញនៅក្នុងប្រាសាទនាងខ្មៅ ស្រុកសំរោង ខេត្តតាកែវ។ ចម្លាក់ដ៏សំខាន់នេះ មានត្រឹមតែដងខ្លួន មានកំពស់ប្រមាណជា ១.៣ ស.ម៣ ហើយស្ថិតក្នុងរចនាប័ទ្មប្រែរូប ត្រូវបានរកឃើញនៅប្រាសាទនាងខ្មៅ នៅឆ្នាំ ១៩២០។
រូបភាព ១-២ : ក្បាលហយគ្រិវៈ មុនការផ្សារភ្ជាប់ទៅនឹងដងខ្លួន នៅឆ្នាំ ១៩៩៧ និង ក្រោយពីផ្សាភ្ជាប់ នៅឆ្នាំ ២០០០ (ម.ត ២០១០)
សូមជម្រាបថា ទេវតាថ្នាក់ក្រោមនេះ ក៏មានឈ្មោះមួយទៀត គឺក្បាលសេះ ឬវជិបុខ ជាភាសាសំស្ក្រឹត។ គប្បីសូមជម្រាបផងដែរថា ក្បាលនៃចម្លាក់ខាងលើនេះ ត្រូវបានរកឃើញនៅខែ ឧសភា ឆ្នាំ ១៩៩៧ រីឯដងខ្លួនវិញនៅឆ្នាំ ១៩២៣ ហើយចម្លាក់ទាំងពីរ ត្រូវបានផ្គុំឡើងនៅឆ្នាំ ២០០០។
សព្វថ្ងៃនេះ ចម្លាក់ដ៏សំខាន់នេះ តម្កល់នៅសារមន្ទីរជាតិភ្នំពេញ។
ដោយសារតែរូបចម្លាក់នេះ ជារូបចម្លាក់មួយដ៏កម្រ ប្រកបដោយសោភ័ណ្ឌភាពបំផុត ដែលសិល្បករខ្មែរសម្រេចបាន ហើយដោយសារតែការរកឃើញនៅព្រះកេសនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់ក្នុងវិស័យសិល្បៈខ្មែរ នាសម័យអង្គរដ៏រុងរឿងថ្កើងថ្កាន ទើបយើងយករូបចម្លាក់នេះ មកផ្សាយជូនមតិមហាជនជាព័ត៌មាន៕ (ម.ត្រាណេ)