ទឹកខ្មេះប៉ោមតែងត្រូវបានប្រើប្រាស់ក្នុងការកែច្នៃអាហារសំដៅជួយឲ្យមានរសជាតិឆ្ងាញ់ពិសាជាង ។ ទន្ទឹមនឹងនេះវាក៏នៅមានប្រសិទ្ធភាពដ៏អស្ចារ្យជាច្រើនទៀតចំពោះសុខភាព និងសម្ផស្សដែលពុំសូវមាននរណាដឹង ។
ជំនួយរំលាយអាហារ
លាយទឹកខ្មេះប៉ោម១ស្លាបព្រាជាមួយទឹក១កែវ (អាចបន្ថែមទឹកឃ្មុំបន្តិចប្រសិនពិបាកផឹក) ទទួលទាននៅពេលព្រឹក អាចជួយកម្ចាត់ជាតិពុលក្នុងប្រព័ន្ធរំលាយអាហារបានយ៉ាងល្អ ។
កម្ចាត់ជាតិពុលថ្លើម
ដើម្បីកម្ចាត់ជាតិពុលថ្លើម ជួយឲ្យថ្លើមរឹងមាំ និងបំពេញភារកិច្ចរបស់ខ្លួនបានល្អ អ្នកគ្រាន់តែលាយទឹកខ្មេះប៉ោមមួយស្លាបព្រាជាមួយទឹកឧណ្ហៗទទួលទានរាល់ព្រឹក ។
ព្យាបាលពុកឆ្អឹង
ទឹកខ្មេះប៉ោម បានប្រសិទ្ធភាពជំនួយស្រូបយកកាល់ស្យូម ។ អ្នកអាចបន្ថែមវាទៅក្នុងអាហារប្រចាំថ្ងៃ ដើម្បីជួយឲ្យឆ្អឹងរឹងមាំ ។
សម្រួលជាតិស្ករក្នុងឈាម
ផឹកទឹកខ្មេះ២ស្លាបព្រាលាយជាមួយទឹកទទួលទានមុនពេលចូលគេងអាចពន្យឺតការស្រូបយកបរិមាណស្ករក្នុងឈាម បន្ថយកម្រិតគ្លុយកូស ។
បញ្ចុះទម្ងន់
ទឹកខ្មេះប៉ោមមានលទ្ធភាពរំញោចដំណើរការបំប្លែងសារជាតិរំលាយខ្លាញ់លើស ចូរទទួលទានវាមុនពេលបាយដើម្បីសម្រេចបានប្រសិទ្ធភាព ។
ធ្វើឲ្យស្បែកស
រំលាយទឹកខ្មេះប៉ោមមួយចានតូចទៅក្នុងទឹកងូត រាល់ថ្ងៃនឹងជួយឲ្យស្បែករបស់អ្នកប្រែជាទន់ សភ្លឺដូចធម្មជាតិ ។
បង្រួញរន្ធញើស
លាយទឹកខ្មេះនិងទឹកតាមអត្រា១ភាគ៣ បន្ទាប់មកលាបលើមុខឬត្រង់កន្លែងដែលមានរន្ធញើសធំៗ, ធ្វើបែបនេះ ២-៣ ដងក្នុង១សប្តាហ៍ នឹងទទួលផលដ៏គាប់ចិត្ត ៕