ខេត្តព្រះសីហនុ៖ មន្រ្តីសាលាខេត្តព្រះសីហនុ បានអោយដឹងថា មានកើតករណីបាក់គ្រេចកដងស្ទួច (Tower Crane) ១កន្លែង មានទីតាំងនៅក្បាលដីលេខ 1007 នៅភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
តាមការបំភ្លឺ និងការចុះពិនិត្យជាក់ស្តែង គឺមូលហេតុដែលបណ្តាលឲ្យកើតមានករណីបាក់គ្រេចករដងស្ទួច (Tower Crane) នេះ ដោយសារអ្នកម៉ៅការសាងសង់ បានឡើងរុះរើដងស្ទួចនេះខុសលក្ខណៈបច្ចកទេស ធ្វើឲ្យដងស្ទួចផ្នែកខាងលើ បានគ្រេចចុះមកក្រោម ។ ករណីនេះ មិនបណ្តាលឲមានគ្រោះថ្នាក់អ្វីទាំងអស់ ។
វិធានការណ៍ចំពោះមុខ គឺក្រុមការងារបានសម្រេចផ្អាកការសាងសង់ការដ្ឋានទាំងស្រុង និងជម្លៀសកម្មករ ដែលកំពុងធ្វើការចេញពីការដ្ឋានទាំងអស់ ។ ក្រុមការងារបានហ៊ុមព័ទ្ធការដ្ឋានខាងលើ និងបានណែនាំឲ្យប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានក្បែរខាង ចាកចេញជាបណ្តោះអាសន្ន ។ ក្រុមការងារជំនាញ និងអាជ្ញាធរក្រុង-ខេត្ត បានដាក់កម្លាំងនៅប្រចាំការតាមដាន និងរកវិធីដោះស្រាយកាត់ដងស្ទូចចុះមកក្រោម ៕ដោយ៖បញ្ញាស័ក្តិ