Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុមារ​ចំនួន​៤​នាក់ និង​ស្ត្រី​ម្នាក់​រងគ្រោះ ដោយសារ​ពុល​សារជាតិ​គីមី នៃ​អាវុធ​គីមី សល់​ពី​សង្គ្រាម​

​ស្វាយរៀង​៖ នៅ​ល្ងាច​ថ្ងៃទី​៥​ខែតុលា​ឆ្នាំ​២០១៧ ប្រហែល​ម៉ោង​៦ មន្ត្រី​ស៊ីម៉ាក់​និង​អាជ្ញាធរ​គីមី បានទទួល​ជនរងគ្រោះ​ពុល​សារជាតិ នៃ​អាវុធ​គីមី (​ផ្អែក​ការផ្តល់​ចំលើយ​របស់​ជនរងគ្រោះ​) ដែលមាន​កុមារ​ចំនួន​៤​នាក់​និង​ស្ត្រី​ម្នាក់ (​ទទួលដំណឹង​នៅ​ម៉ោង​៦​ល្ងាច​ទៅហើយ ប៉ុន្តែ​មាន​គ្រោះថ្នាក់​នៅ​ម៉ោង​ប្រហែល​៣)​។​នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់។

លោក​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា “​ពួកគេ​ថា មាន​គ្រាប់បែក​គីមី​ចំនួន​២​គ្រាប់ ហើយ​ស្ថិតក្នុង​ចំការ​ដំឡូង មាន​ចំងាយ​ប្រមាន​៣-៤​គីឡូម៉ែត្រ ពី​កន្លែង​កំពុង​ប្រតិ​ប​តិ្ត​ការ​ក្នុង​វត្ត​គី​គីរ​។ ការពុល​នោះ​អាច​មិន​ធ្ងន់ធ្ងរ មុជទឹក​សំអាត​ខ្លួនប្រាណ ហូប​ទឹក​ឱ្យ​ច្រើន បរិភោគ​ឱ្យ​ឆែ្អ​ត និង​លេបថ្នាំ​ខ្លះ​អាច​ធូរស្រាល​វិញ​។ តែ​ទោះយ៉ាងណា ខាង​អាជ្ញាធរ​មូលដ្ឋាន បាន​ខិតខំ​ជួយ​ចាត់​បញ្ជូន​ពួកគាត់ ទៅ​ទេ​ព្យ​បង្គោល ដើម្បី​បង្ការ​ភាពអាក្រក់​ណាមួយ​កើតឡើង​”​។
​លោក​អគ្គនាយក បាន​បញ្ជាក់ថា សារធាតុ​គីមី​នេះ អាច​ជះ​ចំហាយ​តាម​ខ្យល់ នៅពេល​កកាយ​ដី​ប៉ះចំ​គ្រាប់​គីមី​នោះ តាម​បច្ចេកទេស​គីមី​ប្រភេទ CS កាន់តែ​ស្ងួត​ការ​ភាយ និង​ប្រតិកម្ម​គីមី​កាន់តែខ្លាំង និង​ងាយ​ឆេះ​ណាស់​។ ភាព​សើម មានទឹក​និង​ដី​សើម អាចជួយ​កាត់បន្ថយ​កំលាំង​ចំហាយ​ជាតិពុល​បាន​ខ្លះ​ដែរ​។ ដូចនេះ​ការ​គាល់​ធុង ឬ​របើក​ដាច់​កញ្ចប់​គីមី ងាយ​បង្ក​ពុល​ដោយ​កំ​ហាយ​សារធាតុ​គីមី​ណាស់​។​

​ជនរងគ្រោះ​ដោយសារ​គីមី រួមមាន ៖ ពូជ សា​វិល ភេទ​ស្រី អាយុ​៥៣​ឆ្នាំ , សូ សារ៉ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, សូ សំ​អូន ភេទ​ប្រុស អាយុ​១៤​ឆ្នាំ​, ឈ្មោះ ម៉ិ​ញ ធឿន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង អ៊ិន សា​បុល ភេទ​ប្រុស​អាយុ​៦​ឆ្នាំ ។ ជនរងគ្រោះ​បាន​ដើរ​ឃ្វាលគោ​ក្នុង​ចំការ​ដំឡូង បាន​ប្រទះឃើញ​ដែក ហើយ​កកាយ​ជម្រៅ​ប្រមាណ​១៥​សង់ទីម៉ែត្រ នៅវេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៥​តុលា​នេះ ហើយ​នៅ​ម្តុំ​ហ្នឹង​មាន​គ្រាប់បែក​គីមី​ចំនួន​ពីរ​គ្រាប់ ៕​ ដោយ​៖​ជាលី​

×