តើអ្នកជឿថាមានខ្មោច ឬ ព្រលឹងទេ ? មនុស្សជាច្រើនប្រហែលជាសង្ស័យ នៅពេលរឿងនេះបានកើតឡើង ដោយពុំដឹងច្បាស់ ។ ដោយខ្វះភស្តុតាងដូចជារូបភាព ឬ វីដេអូត្រឹមត្រូវ, នោះវាពិតជាពិបាកក្នុងការបង្ហាញឲ្យឃើញពីវត្តមានអ្វីៗទាំងនោះកើតឡើង ។ ប៉ុន្តែ នៅក្នុងវីដេអូមួយនេះ អ្នកអាចចាប់ផ្តើមជឿ… ។
បុរសម្នាក់បានសម្រេចចិត្តស្វែងរកនូវអ្វីៗ ដែលកំពុងធ្វើឲ្យមិត្តស្រីរបស់គាត់ ក្រោកនៅពេលយប់ និងបានដំឡើងកាមេរ៉ាដើម្បីកត់ត្រានូវអ្វីៗដែលបានកំពុងកើតឡើង ប៉ុន្តែ គាត់ក៏មិនរំពឹងថានឹងមានអ្វីកើតឡើងបន្ទាប់នោះដែរ ។
នៅក្នុងខ្សែវីដេអូ បានបង្ហាញឲ្យឃើញប្តីប្រពន្ធ១គូ មុនពេលគេង បានបិទអំពូលភ្លើងនៅជ្រុងនៃគ្រែម្ខាង ដោយបន្សល់ទុកនូវពន្លឺភ្លើងព្រឹមៗ ជះទៅផ្នែកម្ខាងទៀតនៃគ្រែ ហើយពួកគេក៏បានគេងយ៉ាងលង់លក់ស្រួល ។ ប៉ុន្តែ ឈានដល់វេលាម៉ោង 4:27 AM ស្រាប់តែហេតុការណ៍ដ៏ព្រឺសម្បុរបានកើតឡើងតែម្តង… ។ ចន្ទី
កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!
——————-
អានបន្ត៖ រឿងប្រុស រឿងស្រី -ស្នេហាប្រុស-ស្រី គប្បីយល់!
I.បុរសៗគប្បីចេះបន្ទន់ចិត្តគូស្នេហ៍ (រួមទាំងភរិយាផង)
គេថា នារីៗពិតជាពិបាកយល់ចិត្ត? អាចច្រឡំទេ? អ្នកប្រហែលដឹងដែរថា នារីៗគេស្រឡាញ់តាមរយៈ… “ត្រចៀក” ណា៎!។ សាកល្បងនឹងការប្រើប្រយោគ ប៉ុន្មានខាងក្រោមសាកល្បងមើល!។
១.អូនចាំបាច់ទៅ Make up ធ្វើអ្វីទុកធម្មជាតិបែបនេះ វាស្អាតណាស់ទៅហើយ!។ យ៉ាងតិចប្រយោគនេះក៏មានការពិត1ផ្នែកដែរ ចាំស្អីទៀត ប្រើវាទៅ!។
២.អូនសម្រាកទៅ ទុកឲ្យបងលាងសម្អាតឲ្យ!។ សាកល៎មើល បើភ្នែករបស់នាងពុំស្រទន់នោះ ហើយពុំប្រាកដថា នាងយល់ព្រមឲ្យអ្នកធ្វើទេណា៎។
ប្រុសៗចូលចង្ក្រាន ពិតជាអស្ចារ្យណាស់សម្រាប់នារីៗ
៣.អូនស្វែលតើ ! មានធាត់ឯណា (ចំពោះបង) ! ជឿបងទៅណា៎!។ នារីៗណាក៏ខ្លាចធាត់ដែរ ពេលខ្លះសុខចិត្តទ្រាំអត់ ទោះបីឃ្លានក្តី។ ដូច្នេះត្រូវចេះ “ក្តាប់ឱកាស”ឲ្យជាប់។ ម្យ៉ាងទៀតការ “អាណិតខ្លួន” របស់គូស្នេហ៍ជា “ថ្នាំពុល” “សម្លាប់” ក្តីស្រឡាញ់បានទៀតផង ត្រូវចាំ!។
៤.ពួកម៉ាកបង វាបបួលទៅ “ផឹក” (ឬទៅផឹកទៀត) តែបង បងមិនទៅទេ!។ ត្រូវចាំ! ទោះបីពេលនោះអ្នក “ទ្រេតទ្រោត”ទៅហើយក្តី ក៏វាធ្វើឲ្យគូស្នេហ៍ (ភរិយា) របស់អ្នកត្រជាក់ចិត្តភ្លាមដោយហេតុថា នាងក៏មាន “ទម្ងន់” ក្នុងចិត្តរបស់អ្នកដែរ។
បងនៅផ្ទះជាមួយអូន តើព្រមទេ!
ទស្សនាកម្សាន្ត Clip ៖ ឈុតសុំស្នេហ៍របស់កម្លោះក្រមុំ ១គូនេះ
៥.កុំគិតច្រើនពេក បើស្រឡាញ់ឈុតនេះ យកទៅ! បងជាអ្នកទិញជូនអូន (ត្រូវមើលហោប៉ៅផងណា៎!) ។ ត្រូវចាំ !នាទីៗចូលចិត្តការដើរទិញរបស់របរណាស់! ហេតុនេះនាងពិតជារំភើប តែពុំប្រាកដថា នាងទិញទេ! (ពេលខ្លះនាងបែរជាអាណិតអ្នក)។
៦.អូនជានារីទី១ ហើយដែលបងនាំឲ្យគ្រួសារបងស្គាល់!។ ពិតណាស់ហើយថា អាចជាសម្តី “ភូតកុហក តែនាងនឹងមានមោទនៈភាពជាមួយខ្លួនឯងផងដែរណា៎!។
៧.បងសុំទោស! បងខុសហើយ។ ជម្លោះពាក្យពេចន៍ ពេលណាក៏បុរសៗទាំងឡាយត្រូវដឹងថា អ្នកជា…ជនបរាជ័យ ហេតុនេះល្ងង់អី នៅឱបយក “កម្តៅ” មកដាក់ខ្លួន។ ការ “ចុះញ៉ម” ហើយសារភាពមិនល្អទេហ្អី!?
៨.”បងពុំប្រញាប់ទេ បងចាំអូនមួយជីវិតក៏បានដែរ!” ។ ពេលនៅជប់លៀង ឧទាហរណ៍៖ អ្នកឃ្លានខ្លាំងក៏ដោយក៏ត្រូវទុកពេលឲ្យនាងសម្អិតសម្អាងកាយ មុខមាត់ដែរ ព្រោះនាង “ស្អាតដើម្បីអ្នក” ទេណា៎!។
“បងចាំអូន រហូតសក់ស្កូវអស់ហើយណា៎!” ពាក្យនេះអាចពោលបាន។
៩.ទោះរឿងអ្វីកើតឡើង ក៏បងនៅទីនេះជាមួយអូនដែរ!។ ថ្វីត្បិតពេលខ្លះអ្នកពុំអាចជួយអ្វីបានក្តី ក៏វាគ្រប់គ្រាន់ទទួលបានពិន្ទុ១០ពីនាងហើយ!។
១០.នាងនោះជាស្អី ! កុំខ្វល់ ពុំអាចលើស(ឈ្នះ) អូនបានទេ។ លើកនេះកាន់តែខ្ពស់ កាន់តែសុវត្ថិភាព សម្រាប់ស្នេហាអ្នក ដឹងទេ!
ការលើកសរសើរ បន្ទន់ចិត្តគូស្នេហ៍ (ឬភរិយា) ជារឿងមួយងាយដូចបកចេក ខុសតែប្រុសៗយើងភាគច្រើនខ្ជិល…បើកមាត់និយាយ។ សុំសួនតួក្នុងរឿងស្នេហា ហើយកុំភ្លេចថា វាត្រូវស្តែងចំកាលៈទេសៈ ដើម្បីជ្រើសរើសពាក្យពេចន៍និយាយ។
មានរឿងមួយជាឧទាហរណ៍ស្រាប់គឺ ៖
អំឡុងទសវត្សរ៍ទី ៨០ កាសែតវៀតណាម បានសរសេររឿង១ គួរឲ្យអស់សំណើច តែវាបង្កប់នូវមេរៀនមួយសម្រាប់… “អស់លោក”។ តាមនោះគូស្នេហ៍ ២នាក់ នាំគ្នាទៅអង្គុយលេង ក្នុងបរិវេណសួនសត្វ នាក្រុងព្រៃនគរ។ ពិតណាស់! ភាគីប្រុសនិយាយចែចង់ ធានាការពារនាងអស់មួយជីវិត។
ពួកគេសន្ទនាគ្នាដោយអង្គុយលើកម្រាលកៅស៊ូ ក្បែរមាត់ទឹកជិត… “ទ្រុងខ្លា”។ ប្រហែលជាថ្ងៃ “អន្សារ” សម្រាប់យុវជននោះហើយ ព្រោះដោយភ្លេចដាក់គន្លឹះទ្រុងខ្លាក្រោយឲ្យចំណីខ្លារបស់បុគ្គលិកសួនសត្វខ្លានោះក៏ដើរចេញពីទ្រុង…ទស្សនាសួន “សត្វ”ម្តង។
ចៃដន្យវាដើរសំដៅគូស្នេហ៍នេះ ហើយចំពេលដែលយុវជនយើងកំពុងស្បថស្បែរតាមថែរក្សាការពារនាងអស់១…ជីវិត។ ពេលក្រឡេកឃើញខ្លាដើរមួយៗ តម្រង់មករកបុរសរូបនេះ បានសម្លឹងឃើញមុនក៏ “ដាក់មេផាយ” ព្រឹប ឡើងដល់ចុង…ឈើ។ រីឯនារីយើង ដែលកំពុងស្តាប់បុរសនោះច្រៀង “លង់ខ្លួន” តាមអត្ថន័យស្នេហ៍” ទៅណាៗពុំទាន់ក៏យកទ្រនាប់នីឡុងកំពុងអង្គុយមកគ្របពីលើខ្លួន។
សំណាងណាស់! ខ្លានេះវាធ្លាប់ស្តាប់មនុស្ស “រាប់ភ្លេច” ហេតុនេះវាគ្រាន់តែ “ហិតៗ” ហើយដើរចេញទៅ…។
ក្រោយមក បុគ្គលិកសួនសត្វក៏ចាត់វិធានការជំនាញ អូសខ្លាចូលទ្រុងវិញបាន។ ងាកមកគូស្នេហ៍នេះវិញ បុរសជាសង្សារបានសម្រូតចុះពីលើដើមឈើ ហើយនារីជាដៃគូក៏បានចាកចេញពី “ខែល” តង់កៅស៊ូមក។
ពុទ្ធោអើយ ៗ តាមប្រិយមិត្តរឿងអ្វីបានកើតឡើង !!
II. ចុះនារីៗវិញ! អ្នកពុំត្រូវ “ចិត្តងាយ”ឡើយ គប្បីចេះរក្សាតម្លៃរបស់ខ្លួន
១.កុំលះបង់ខ្លួនប្រាណ (ព្រហ្មចារីយ៍) ងាយៗពេក។ ព្រោះថា បុរសៗគេតែស្រេកឃ្លាននូវអ្វីៗដែលគេពុំទាន់យកបានជា “កម្មសិទ្ធិ”។ នារីៗពុំតិចអ្នកទេ ដែលគិតថា រឿងនេះលែងសំខាន់ហើយ គ្រាអ្នកទាំង២ “ជាកម្មសិទ្ធិ” របស់គ្នាទៅវិញទៅមក។ មានន័យថា គប្បីថ្លឹងថ្លែងឲ្យជាក់លាក់ ពុំមែនអ្វីៗក៏អាច… “ឲ្យ” បានដែរនោះទេ ចាំបាច់ត្រូវ “ឲ្យ” ចំឱកាស។
ត្រូវចាំថា នារីជាកំពូលភ្នំ ហើយបុរសជាអ្នកចង់សាង “ឯកត្តទកម្ម” ឡើងដល់កំពូលភ្នំ ដើម្បីយកវាធ្វើជាកម្មសិទ្ធិ។ “ស្នេហា គឺភាពសួនតួទាំងសងខាង”។
ដឹងទេថា ក្នុងរឿងភាពយន្ត True blood ខ្មោចឆៅស្រី បាននិយាយទៅកាន់ខ្មោចឆៅប្រុស ជា (សង្សារ)ថា ៖ “សូម្បីតែខណៈវេលាទុំជោរក្តី ដើម្បីយើងអាច “ធ្វើស្អីៗ” ជាមួយគ្នា ក៏បងត្រូវតែអង្វរសុំខ្ញុំ។ បងត្រូវលុតជង្គង់ ហើយអង្វរឲ្យអូនផ្តល់ឲ្យ។ តែទោះបីជាងបងធ្វើបែបនេះ ក៏អូននៅតែបង្ខំបងឲ្យ…រង់ចាំ!។ ត្រូវចេះ “បង្អត់” ដើម្បីបង្កើនការស្រេកឃ្លាន ត្រូវចេះ “ដាច់ខាត” ដើម្បីស្វែងយល់ឲ្យច្បាស់។
២.អ្នកពុំគប្បី “ដេកដួល” តាមទំនាញមនោសញ្ចេតនាហួសហេតុពេកទេ។
បុរសនិងនារីជាសភាវៈ២ “ផ្សេងគ្នា” នារីភាគច្រើនគឺងាយរំភើបចិត្ត ខណៈពេលបុរសបែបនេះពុំច្រើនទេ។ នារីតែងប្រើមនោសញ្ចេតនាមួយដើម្បីស្រាយបញ្ហា ខណៈពេលបុរសពុំចេះឡើយ (ភាគច្រើន)។
បុរសប្រមាណ ៦០% បាន “លួងលោម”អ្នក ពេលឃើញអ្នកយំ។ ប៉ុន្តែទឹកភ្នែកពុំអាចជួយដោះស្រាយបញ្ហាបានច្រើនបែបនេះដល់កម្រិតណាមួយនោះទេ! ហើយគ្រានេះ “ទឹកភ្នែក” ធ្វើឲ្យបុរស… “ខឹង”។ គេអាចរត់ចោលអ្នកព្រោះឃើញអ្នកទន់ខ្សោយពេក។
ហេតុផលជារឿងសំខាន់ ភាពទោរទន់ជ្រុលពុំជួយអ្នកបានឡើយ។
៣.ពេលក្លាយជា “កម្មសិទ្ធិ” របស់គ្នាទៅវិញទៅមក គឺជាកិច្ចសន្យា “សំឡេង”មួយ វាសំខាន់។ ប៉ុន្តែនារីៗយើងច្រើន “ឆ្លៀត”ចាប់យកវា ដើម្បី “សង្កត់”បន្តិចម្តងៗលើដៃគូ ឈានរហូតដល់ “លើសកិច្ចសន្យា” នោះ។ និយាយឲ្យចំគឺការ “បំបិទសិទ្ធិសេរីភាព”របស់គេ ពិសេសចៀសវាងបំផុតកុំឲ្យធ្លាក់ចូលដល់ការបង្ខំឲ្យគេមានជម្រើស ជាអាទិ៍ ៖ “រវាងខ្ញុំនិងគេ (ជាស្រីម្នាក់ណានោះ ព្រោះប្រច័ណ្ឌ) តើបងជ្រើសរើសមួយណា៎?។ វាអាចនាំដល់ប្រតិកម្ម “បក” ៖ “អូនពុំមែនជាម្តាយរបស់បង! “ឬបងចូលចិត្តនឹងធ្វើ បងពុំស្តាប់បញ្ជាអ្នកណាទេ!”។ នារីៗយើងច្រើនបារម្ភខ្លាចការភូតកុហក តែបើពុំប្រយ័ត្នប្រយែង វាជាការទះកំផ្លៀងលើមោទនៈភាពរបស់បុរសណាស់!។
៤.តើអ្នកមាននៅគោរព សរសើរគេទេ?។ ព្រោះថា បុរសទាំងអស់ចូលចិត្តគូស្នេហ៍សរសើរ ហើយសម្តែងការគោរព។ ប្រសិនខ្វះកត្តានេះទេ នោះពេលដែលមោទនៈភាពនេះត្រូវបាន “ផ្តួលរំលំ” ដោយសារអ្នក ប្រាកដណាស់គេនឹងស្វែងរកការគោរពស្ងប់ស្ងែងនៅ… កន្លែងផ្សេង។ យ៉ាងតិចក៏បណ្តាលឲ្យមានជម្លោះ ផ្តើមពីជម្លោះគឺការបាក់បែក។
៥.ពេលវេលា ៖ បុរសតែងចង់បាននូវអ្វីដែលថ្មី ព្រោះសារជាតិរបស់ពួកគេគឺការ… “ស្វែងរក និងត្រួតត្រា”។ គេអាចនៅស្រឡាញ់អ្នកប្រៀបបាន “ទម្លាប់”មួយប៉ុណ្ណោះ ហេតុនេះឯង តម្លៃរបស់ខ្លួនអ្នកពុំអាចត្រូវ “បន្ធយថ្លៃ” ដោយពេលវេលានោះទេ។ ត្រូវចេះអភិវឌ្ឍន៍ខ្លួនយើង។
៦.អ្នកបណ្តោយខ្លួនឲ្យសម្រស់រុះរោយតាមបែប “គ្មានទំនប់”
នារីៗច្រើនគិតថា ពេលក្លាយជា “របស់គ្នា” ទៅហើយ ពុំចាំបាច់ត្រូវយកចិត្តទុកដាក់ទៀតឡើយ។ នេះជាកំហុសធ្ងន់ធ្ងរណាស់! អ្នកគិតមើលពេលជួបគ្នាលើកដំបូងអ្នកស្លៀកពាក់អ្វី? ហើយចុះ លើកទី ៥០ វាដូចម្តេចវិញ។ បុរសតែងបង្កប់ចិត្តដណ្តឹងសួរថា ថ្ងៃក្រោយនាងនៅដូច្នេះដែរឬ? -ទោះបីពុំនិយាយចេញក្តី។
សុបិន្តអាក្រក់បំផុតរបស់បុរស គឺគេបានរៀបការនឹងកូនក្រមុំដ៏ស្រស់ប្រិមប្រិយម្នាក់ ហើយស្រាប់តែ ១០ឆ្នាំក្រោយ ក្លាយជា…មនុស្សមានវ័យលើសមុន ២០-៣០ឆ្នាំ។ ការពុំចាប់អារម្មណ៍ថែរក្សាខ្លួន គឺជាកំហុសធ្ងន់ធ្ងរណាស់ ក្នុងជីវិតប្តីប្រពន្ធ ទោះបីជាដោយសារកូនអ្នកត្រូវ …ពលិកម្មក្តី។ កុំមើលស្រាលរឿងនេះឲ្យសោះ!។
រឿងប្រុស រឿងស្រី រឿងស្នេហា និងការថែទាំវាមានតែប៉ុណ្ណេះ ប្រិយមិត្តជួយបន្ថែមផង ដើម្បីឆ្លងចូលឆ្នាំក្រោយយើងទាំងអស់គ្នានឹងមានសុភមង្គល រីករាយ…។ ចន្ទ្រា
ជូនពរឆ្នាំថ្មី ឆ្នាំសកល ២០១៨។