មនុស្សយ៉ាងហោចណាស់ចំនួន ១៨នាក់ បានស្លាប់ និង ២៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនៅទីសក្ការៈបូជាអ៊ីស្លាម ក្នុងខេត្ត Baluchistan ប្រទេសប៉ាគីស្ថាន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់អង់គ្លេស BBC។
មុនពេលកើតហេតុ អ្នកគោរពបូជាជាច្រើនបានប្រមូលផ្តុំគ្នា ដើម្បីប្រារព្ធពិធីសាសនា នៅតំបន់ hal Magsi។
ជនដៃដល់បានបំផ្ទុះខ្លួនឯង បន្ទាប់ពីប៉ូលិសម្នាក់បានចាប់អត្តឃាតជនឲ្យឈប់នៅក្លោងទ្វារនៃទីសក្ការៈបូជា។ មន្ត្រីប៉ូលិសនោះស្លាប់ដោយសារការផ្ទុះគ្រាប់បែកអត្តឃាត។
ក្រុមភេរវករដ្ឋអ៊ីស្លាម (IS) បានចេញមុខប្រកាសថា ខ្លួនគឺជាអ្នកនៅពីក្រោយការវាយប្រហារនោះ។
កាលពីខែ កុម្ភៈ ដើមឆ្នាំនេះ ក៏មានការវាយប្រហារនៅទីកន្លែងសក្ការៈបូជាសាសនាផងដែរ នៅក្នុងខេត្ត Sinhd បណ្តាលឲ្យមនុស្សជិត ១០០នាក់ស្លាប់។ ការវាយប្រហារនោះ ក៏ជាទំនួលខុសត្រូវរបស់ក្រុម IS ដែរ៕