អ្នកលេងអ៊ីនធើរណេតជាច្រើន បាននាំគ្នាផ្ទុះកំហឹងយ៉ាងខ្លាំង បន្ទាប់ពីវីដេអូមួយបានបង្ហាញឲ្យឃើញបុរសម្នាក់ បានធ្វើសកម្មភាពទះកំភ្លៀងនារីម្នាក់ ព្រោះខឹងនាងពុំឃ្លុំកន្សែងក្បាល (hiijab) នៅចំណុចចំណតរង់ចាំឡានក្រុងមួយកន្លែង ស្ថិតក្នុង Penang បានកំពុងរីករាលដាលនៅលើអ៊ីនធើរណេត ។ ដែលនារីរងគ្រោះរូបនោះ ត្រូវបានគេអះអាងថាជាជនជាតិឥណ្ឌូនេស៊ី ។
វីដេអូរយៈពេល ៦ នាទី បានកំពុងក្លាយជាប្រធានបទក្តៅ នៅលើបណ្តាញសង្គម ។ វីដេអូនេះត្រូវបានបង្ហោះឡើងកាលពីថ្ងៃសុក្រ សប្តាហ៍មុន ( ៥ មករា) និងទទួលបានការចែករំលែកជាង ៦,០០០ និងទស្សនា ៧០០,០០ ។
ចូលទៅកៀកស្ត្រីមួយក្រុម (មានទាំងក្បាលទទេ និងកន្សែងរុំក្បាល) បុរសរូបនេះដែលស្ថិតក្នុងសម្លៀកបំពាក់ខោអាវកីឡា បានសួរថាតើពួកជាអ្នកកាន់សាសនាអ្វី ? ។ បន្ទាប់ម្នាក់នៅក្រុមបានអះអាងថាជាជនជាតិម៉ូស្លីម, បុរសនេះបានសួរនាងថា ហេតុអ្វីបានជាពុំឃ្លុំកន្សែងក្បាល ។
នៅពេលនាងប្រាប់ទៅបុរសនោះថា ឃ្លុំ hiijab គឺជាជម្រើសរបស់ពួកគេ, ស្រាប់តែបុរសរូបនេះចាប់ផ្តើមបង្ហាញទឹកមុខជ្រួលច្រាលក្នុងចិត្តខ្លាំង ។ គាត់បន្តរករៀងនាង ខណៈនាងពុំអើពើនឹងគាត់ ។ បន្ទាប់ពីខឹងសម្បារនឹងនារីម្នាក់នោះ, មានអី បុរសនេះក៏បានស្ទុះទៅទះក្បាលនាង១ដៃយ៉ាងធ្ងន់តែម្តង ។
មនុស្សជាច្រើន គិតថា ជម្រើសឃ្លុំ hiijab គឺជាផ្នែកមួយនៃទំនាក់ទំនងរបស់មនុស្សម្នាក់ជាមួយព្រះ និងក្រៅពីនេះ វាជារឿងបុគ្គល ។ លក្ខណៈដែលមនុស្សម្នាក់បង្ហាញភាពស្មោះត្រង់ទំនាក់ទំនងរបស់ពួកគេជាមួយព្រះ គឺមិនមែនជាអ្វីដែលជាប់ទាក់ទងនឹងជនចម្លែកដទៃឡើយ ។
រីឯមនុស្សមួយចំនួនទៀត បានហៅស្ថានការណ៍នេះជាអំពើដ៏អាម៉ាសមួយ និងអំពាវនាវនារីរងគ្រោះនោះ ដាក់ពាក្យប្តឹងប៉ូលីសឲ្យចាត់ការទៅលើបុរសរូប ។ អ្នកដទៃទៀតបានបន្ថែមថា អ៊ីស្លាមមិននិយាយអំពីការថ្កោលទោសទេ ខណៈមនុស្សមួយចំនួនទៀត បាននិយាយថា បុរសរូបនោះហាក់ដូចជាមានបញ្ហាផ្លូវចិត្តតែម្តង ៕ ចន្ទី
ចុះប្រិយមិត្តវិញ យល់ឃើញយ៉ាងណាដែរ?