នៅពេលធ្វើដំណើរតាមរថយន្តសាធារណៈ វាមិនគួរភ្ញាក់ផ្អើលទេដែលឃើញអាកប្បកិរិយាមិនសមរម្យ និងមិនធម្មតាពីអ្នកដទៃ ។ ប៉ុន្តែអាកប្បកិរិយារបស់ក្មេងស្រីនេះនៅក្នុងរថយន្ដក្រុងសឹង្ហបុរី 857 មិនមែនគ្រាន់តែមិនសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានធ្វើឲ្យគេឯងគ្រប់គ្នា ទទួលអារម្មណ៍គួរឱ្យខ្ពើមរអើមបំផុត ។
ជាក់ស្តែង ក្លិនដ៏អសោចចេញពីស្បែកជើង ជះពេញក្នុងរថយន្តក្រុង បានធ្វើឲ្យអ្នកដំណើរខឹងសម្បារយ៉ាងខ្លាំង ប៉ុន្តែ នារីវ័យក្មេងម្នាក់បានបន្តហាលសម្ងួតស្បែកជើងទាំងពីររបស់នាង ដោយគ្មានការពិចារណា បន្ទាប់ពីស្បែកជើងរបស់នាងត្រូវទទឹកទឹកភ្លៀង ។
នៅក្នុងវីដេអូ ដែលថតដោយអ្នកដំណើរម្នាក់មានឈ្មោះថា Glenn បានបង្ហាញឲ្យឃើញនារីវ័យក្មេងស្លៀកពាក់សិចស៊ីម្នាក់ បានដោះស្បែកទាំងពីររបស់នាង ហើយយកទៅដាក់កៀកនឹងម៉ាស៊ីនត្រជាក់ ។ នារីអន់ចរិករូបនោះ បន្ទាប់មក បានកាន់ព្យាយាមសម្ងួតស្បែកជើងរបស់ខ្លួន អស់រយៈពេលពីរបីនាទី ។
Glenn និយាយថា៖ «ខ្ញុំពិតជាមានអារម្មណ៍ខ្ពើមរអើមខ្លាំងណាស់ ខណៈម៉ាស៊ីនត្រជាក់បញ្ចេញក្លិនពីស្បែកជើងរបស់នារីរូបនោះ ជះពេញក្នុងឡាន ហើយបុរសម្នាក់ដែលកំពុងអង្គុយខាងក្រោយពួកគេ បានក្តៅក្រហាយជាខ្លាំងផងដែរ» ។
ទោះយ៉ាងណា អ្នកដំណើរទាំងអស់ដែលមានការហួសចិត្ត ដោយគ្មានជម្រើសអ្វីផ្សេង បានត្រឹមសម្ងំបិទមាត់ និងពុំធ្វើអ្វីទៅនារីគ្មានសិលធម៌ក្នុងខ្លួននេះទេ ។ ប៉ុន្តែ បន្ទាប់មក នារីរូបនេះ ក៏បានដាក់ស្បែកជើងចុះ រួចពាក់វាឡើងវិញ ៕ ចន្ទី