ចិត្តវិទូម្នាក់ បានលើកមូលហេតុ ២ ដើម្បីបកស្រាយថា ហេតុអ្វីបុរសៗនិយមចូលចិត្ត Robot កាមគុណ។
បុរសៗអាល្លឺម៉ង់ ២០% ពេញចិត្តទិញ Robot កាមគុណ
តាម Daily Mail ធ្វើការអង្កេត បង្ហាញឲ្យឃើញថា ១/៥ នៃបុរសអាល្លឺម៉ង់ បានត្រៀមលុយទុកទិញ Robot នេះ បម្រើឲ្យការសម្រេចកាមរបស់ខ្លួន។ លើសពីនេះ មាន ៥% និយាយថា ពួកគេ “ប៉ិចពន្លកស្នេហ៍” ជាមួយ Robot កាមគុណរបស់ខ្លួន។
បច្ចុប្បន្ន Robot កាមគុណកំពុងត្រូវបានប្រើប្រាស់នៅផ្ទះបនស្របច្បាប់ នៅអូទ្រីស និងអាល្លឺម៉ង់។ ឆ្នាំទៅម៉ិញ ផ្ទះបនដែលប្រើតែ Robot សម្រាប់បម្រើតណ្ហាឲ្យភ្ញៀវបានសម្ភោធនៅ Dortmund អាល្លឺម៉ង់ ។
ការសង្កេតក៏បញ្ជាក់បន្ថែមថា មានបុរស ឬនារី ៥០% និយាយថា ពួកគេគ្មានកង្វល់ប្រសិនបើដៃគូស្នេហ៍របស់ពួកគេ មានទំនាក់ទំនងនឹង Robot នេះ។
ចិត្តវិទូសញ្ជាតិអូទ្រីស Gerte Senger បកស្រាយពីមូលហេតុដែលបុរសៗចូលចិត្តសម្រេចតណ្ហាជាមួយ Robot ជាងភរិយារបស់ខ្លួនថា ៖ “ដំបុងនោះ បុរសៗ អាចធ្វើអ្វីគ្រប់យ៉ាងជាមួយ Robot កាមគុណ។ ទីពីរទៀតគឺ Robot កាមគុណពុំចេះរអ៊ូរទាំ ឬបដិសេធពួកគេ!”។
ទោះយ៉ាងណាអ្នកស្រី Senger ពោលថា ៖ ខ្ញុំពិតជាស្លុតចិត្តគ្រាមានមនុស្សច្រើន ងាកមករក Robot កាមគុណ ហើយបើតាមនេះ វានឹងនាំឲ្យមាននិន្នាការមួយក្នុងសង្គម -អារម្មណ៍សួនតួ!៕ ចន្ទ្រា