Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះ​ទូរស័ព្ទ​១​គ្រឿង “​ម្តាយ​អប្រិយ​” នៅ​ចិន​វាយ​កូន​រហូត​… ស្លាប់​! (​មាន​វីដេអូ​)

​ព្រោះតែ​ជក់​នឹង​ការ​រត់​លេង​ព្រិល Ming Ming​បាន​ធ្វើឲ្យ​ជ្រុះ​បាត់​ទូរស័ព្ទ​របស់​ម្តាយ​។ ម្តាយ​រូប​នេះ បាន​ចង​កូន​ជាប់​នឹង​កៅអី រួច​វាយ​ជាច្រើន​ម៉ោង​បណ្តាលឲ្យ​ស្លាប់​។​

Ming Ming អាយុ ៩​ឆ្នាំ រស់នៅ Taizhou ខេត្ត Zhejiang ប្រទេស​ចិន​។ នៅ​ថ្ងៃ​ទី ៥/១ ព្រោះ​ជក់​លេង​ព្រិល​ក្នុង​ឧទ្យាន ក៏​ជ្រុះ​បាត់​ទូរស័ព្ទ​របស់​ម្តាយ​។ ម៉ោង​ប្រហែល ៣ វា​ក៏​ប្រឹង​ស្វែងរក​។ ទោះបី​បុគ្គលិក​សន្តិសុខ​ខ្នះខ្នែង​ជួយ​រកក្តី​តែ​ពុំ​ឃើញ​។​

CCTV ថតរឿងរ៉ាវនេះឡើងវិញ

​សន្តិសុខ​ឈ្មោះ Qian ឲ្យដឹងថា ទូរស័ព្ទ​នេះ ពុំ​មាន​ស៊ីម ហេតុនេះ​វា​ពុំ​ងាយ​រក​ឃើញ​ពេល​ត្រូវ​ព្រិល​គ្រប​ពីលើ​នោះ​។​

​ពេល​ដឹង​រឿងនេះ ស្ត្រី​ជា​ម្តាយ​នោះ Chen បាន​ផ្ទុះ​កំហឹង ហើយ​ចាប់​កូន​ចង​ផ្អោប​កៅអី រួច​យក​បន្ទះ​ឈើ​វាយ តាំងពី​ម៉ោង ៦ ដល់​ម៉ោង ១១ យប់ -5​ម៉ោង​!​។​

​ដោយ​រង​របួស​ធ្ងន់​ពេក Ming Ming បាន​ស្លាប់ ក្រោយមក​ពុំយូរប៉ុន្មាន ហើយ​ពេល​ធ្វើ​កោសល្យវិច្ច័យ ក្រុមគ្រូពេទ្យ​ពិតជា​ខ្លោចផ្សារ ដោយ​ឃើញ​ស្នាម​របួស​ធ្ងន់ធ្ង​រពាស​ពេញ​ខ្លួនប្រាណ ក្បាល​ហើយ​លើ​មុខ​។​

​ប្រាប់ Jiangsu News ម្តាយ​រូប​នេះ​បាន​បដិសេធថា វាយ​កូន​ធ្ងន់ធ្ងរ​រយៈពេល​វែង​… ដោយ​ថា ខ្ញុំ​វាយ​វា​បន្តិចបន្តួច​ប៉ុណ្ណោះ​!

​ម្តាយ​ចិត្ត​… ! រូបនេះ បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដើម្បី​ទទួល​ទោស​។ ហួសចិត្ត​ទៀត​នោះ​គឺ​នៅ​ថ្ងៃ​ទី ៨/១ ពេល​ព្រិល​រលាយ​អ្នកជិតខាង​បាន​ឃើញ​ទូរស័ព្ទ​របស់​អ្នកស្រី Chen -​ទូរស័ព្ទ​ដែល​បាន​ធ្វើ​ឲ្យ​ក្មេងប្រុស​ម្នាក់​… ស្លាប់​យ៉ាង​អណោច​អ​ធ័ម​៕ ចន្ទ្រា​

×