Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តស្វាយរៀង​

​ខេត្តស្វាយរៀងៈ​​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​នឹង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ ២០១៧​នេះ​បាន​អ​ញ្ជើ​ញ​ជា​អធិបតី​នៅក្នុង​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តស្វាយរៀង​ចំនួន​៥៦​នាក់​។ ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នា​សាលប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង​បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ​សន្តិ​បណ្ឌិត នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ដែល សម្តេច​ឯកឧត្តម​តែងតែ គិតគូ​អំពី​សុខទុក្ខ​របស់ នាយ នាយរង​កងកំលាំង នគរបាលជាតិ​គ្រប់ទិសទី​។​

​លោក​បាន​មានប្រសាសន៍ លើកឡើង​អំពី​បញ្ហា​ចម្បង​ក៏ដូចជា​ទិស ដៅ​ដែល​មន្ត្រីនគរបាល​គ្រប់រូប​ត្រូវអនុវត្ត​បន្តទៀត​នោះ គឺ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ការពារ​នគរ​កុំអោយ​មាន​ជន​មួយ​ក្តាប់​តូច​មក​បំពារបំពាន​។ នគរបាល​ត្រូវតែ​នៅមុខ​ឈាន​មុន​នូវ​ការអនុវត្ត​ច្បាប់​ហើយ​ធ្វើជា​គំរូ ដល់​ប្រជាពលរដ្ឋ​គោរព​វិន័យ​តួនាទី​ភារកិច្ច​និង​អនុវត្ត​ការងារ អោយបាន​សម្រេច​គោលដៅ​។ លោក​បាន​មានប្រសាសន៍​អោយដឹងទៀតថាៈ ចំពោះ​មន្ត្រី​នគរ បាល ដែល​ទើប ទទួល​ការផ្ទេរ​ភារកិច្ច តែងតាំង​មុខ តំណែង និង បំពាក់​ឋានន្តរសក្តិ​នាពេលនេះ​ត្រូវ​ធ្វើជា​គំរូ​ល្អ​ដល់​ប្រជាពលរដ្ឋ​និង​សង្គម​ហី​យ ខិតខំ​បំរើសេវា សាធារណៈ អោយ​បានល្អ​ខិតខំ​ប្រឹងប្រែង​ការពារ​កន្លែង​ងាយ​រងគ្រោះ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។ ក្រៅពីនេះ​ត្រូវ​ដុសខាត់​សមត្ថភាព ពង្រឹង​ចំណេះ ដឹង ការងារ​រៀនសូត្រ​ទាំង​នៅ​សាលា​ទូទៅ​ក្តី​ទាំង​ការ អាន សារ​ព័​ត៍​មាន​ជាដើម​ដើម្បី​យើង​យក ចំណេះដឹង មក អនុវត្ត​ជាក់ស្តែង​ហើយ​មាន​បទ​ពិ សោធន៍​បើ​យើង មិន​ខិតខំ​ទេ​គឺ​យើង​ទៅ​មិនទាន់​សង្គម​នោះឡើយ​។ ម្យ៉ាងទៀត​ត្រូវ​មានការ​សាមគ្គីភាព ទាំង​ក្នុង​អង្គភាព និង​ក្រៅ​អង្គភាព​ដែលជា​កត្តា​មួយ ចម្បង មិនអាច​ខ្វះ បាន​ហើយក៏​ពុំ​ត្រូវ​ភ្លេច ពី​គោល នយោបាយ ភូមិ​ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ទាំង​៩ ចំណុច នោះដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ ដ្ឋា​ន​នគរបាល​ខេត្តស្វាយរៀង​ដែល​ត្រូវ​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង​និង​បំពាក់​ឋានន្តរសក្តិ​នាពេលនេះ​មាន​ចំនួន​៥៦​នាក់ ក្នុងនោះ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ចំនួន​៣៤​នាក់ ថ្នាក់​វរៈសេនីយ៍ទោ​១​នាក់ ថ្នាក់ អនុសេនីយ៍ឯក​៨​នាក់ ថ្នាក់​អនុសេនីយទោ​៣​នាក់ ថ្នាក់​អនុ​សេនីយ៍ ត្រី​៧​នាក់ ថ្នាក់​ព្រិ​ន្ធ​បាល​ឯក​៣​នាក់ តាម​សេចក្តីប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ​៤២៨៩​ប្រ​.​ក​ចុះ​ថ្ងៃទី​២៨​ខែសីហា​ឆ្នាំ ២០១៧​និង​សេចក្តី សំរេច​លេខ​៤០២​ប្រ​.​ក ចុ​ថ្ងៃទី​១៦​ខែ សីហា​ឆ្នាំ ២០១៧​របស់​សម្តេច​ក្រឡាហោម​ស ខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។​វ៉ៃ​កូ​

×