ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន ហើយសមិទ្ធផលក៏ខ្ពស់។ ហិរញ្ញវត្ថុល្អប្រសើរ រកស៊ីកាក់កប ប៉ុន្តែប្រយ័ត្នក្នុងទំនាក់ទំនងលុយកាក់ជាមួយមនុស្សឆ្នាំខាល ឆ្នាំកុរ។ មនោសញ្ចេតនា ត្រូវចេះគោរពថែរក្សានូវអ្វីដែលខ្លួនកំពុងមាន។ ទិសនាំលាភ ទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារដោយគ្រាន់តែម្ចាស់ការសកម្មជាងមុនបន្តិចអ្នកនឹងមានឱកាសសហការជាមួយអតិថិជនដ៏មានសក្តានុពល។ ថ្ងៃនេះមានខ្ទង់ចំណូលស្មានមិនដល់។ មនោសញ្ចេតនា ពោរពេញដោយភាពរីករាយ និងសុភមង្គលនៅក្បែរមនុស្សដែឡខ្លួនស្រឡាញ់។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណនាំសំណាង ពណ៌ស។ អ្នកយកអាសារឆ្នាំរកា៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ត្រូវប្រយ័ត្នប្រយែងក្នុងរាល់ទំនងទំនង បញ្ចៀសទំនាស់ក្នុងការងារនាំឲ្យគូប្រជែងយកប្រៀបបាន។ ហិរញ្ញវត្ថុមិនល្អអ្នកលេងភាគហ៊ុន ត្រូវថ្លឹងថ្លែងឲ្យម៉ត់ចត់។ មនោសញ្ចេតនាងាយសង្ស័យយល់ច្រឡំគ្នានាំឲ្យមានការឈ្លោះប្រកែក។ ទិសនាំលាភទិសខាងជើង តំណមទិសនិរតី។ ពណ៌នាំសំណាងពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំថោះ រាសីស្រុតចុះ។ ការងារបង្កប់ហានិភ័យច្រើន ប្រែប្រួល ដូច្នេះគួរត្រៀមផ្លូវចិត្តប្រឈម។ ចំណូលមិនសូវល្អ ត្រូវប្រឹងប្រែងបន្ថែមកុំរំពឹងលើព្រេងវាសនា។ មនោសញ្ចេតនា អ្នកទាំង២ ពិបាករកចំណុចរួមឃើញហេតុនេះតែងឈ្លោះប្រកែកគ្នាជាប្រចាំ។ ទិសនាំលាភទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ការងារ សភាពផ្លូវចិត្តមិនល្អ ឥទ្ធិពលច្រើនដល់ការងារត្រូវតាំងស្មារតីកុំបណ្តែតបណ្តោយនាំឲ្យរងការស្តីបន្ទោសដាក់ពិន័យពីថ្នាក់លើ។ ថ្ងៃនេះមានឱកាសរកប្រាក់ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ត្រូវបន្ថែមភាពរ៉ូមែនទិក ដើម្បីជួយឲ្យមនោសញ្ចេតនាកាន់តែស្អិតរមួត។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាងពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវឆេវឆាវងាយបង្កើតឱកាសឲ្យគូសត្រូវយកប្រៀប។ លុយចូលតាមទ្វារមុខ បែរជាចេញទៅវិញតាមទ្វារក្រោយ ប្រសិននៅតែរក្សាទម្លាយចាយលុយរបៀបនេះ យូរឬឆាប់អ្នកនឹងស្តាយក្រោយ។ មនោសញ្ចេតនា មិនល្អប្រសើរ អ្នកទាំង២ងាយឈ្លោះប្រកែកគ្នានាំឲ្យទំនា់ទំនងប្រេះឆា។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាងពណ៌ស, លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីស្រុតចុះ។ ការងារមិនធ្វើពេញដៃពេញជើង ហេតុនេះលំបាកសម្រេចបានល្អ។ ថ្ងៃនេះមិនសមស្របសម្រាប់ការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនា ប្រសិនមានការយល់ច្រឡំគ្នាត្រូវប្រញាប់ដោះស្រាយ កុំទុកយូរ នឹងឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងរបស់អ្នកទាំង២។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម។ ការងារមានស្ថិរភាពនាំមកនូវប្រភពចំណូលនឹងនរអាចឲ្យអ្នកស្ងប់ចិត្តបាន។ ចេញក្រៅត្រូវប្រយ័ត្នកុំយកតាមខ្លួនច្រើនូវលុយកាក់ ឬទ្រព្យមានតម្លៃ។ មនោសញ្ចេតនា សុខដុមរមនាជាមួយមនុស្សជាទីស្រឡាញ់។ ទិសនាំលាភទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាងពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារត្រូវរក្សាបានស្ថិរភាពសព្វថ្ងៃ កុំឲ្យអ្នកដទៃដណ្តើមយកស្នាដៃរបស់ខ្លួន។ ថ្ងៃនេះប្រយ័ត្នមានជនបោកប្រាស់មកល្បួងអ្នកឲ្យចូលក្នុងអន្ទាក់របស់គេ។ មនោសញ្ចេតនា ត្រូវចេះយោគយល់អធ្យាស្រ័យ កុំចាប់បង្ខំឲ្យគូត្រូវធ្វើតាមគំនិតរបស់ខ្លួន នាំឲ្យមានភាពតានតឹង ឈ្លោះប្រកែកជាប្រចាំ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរោង៕
ឆ្នាំរកា ៖ រាសីល្អមធ្យម។ ការងារ ត្រូវព្យាយាម សកម្មបន្ថែមទៀតអ្នកនឹងត្រូវបានថ្នាក់លើជឿជាក់ ប្រគល់ភារកិច្ចសំខាន់ៗឲ្យ។ ថ្ងៃនេះមានឱកាសរកចំណូលល្អ គួរឧស្សាហ៍ទាក់ទងជាមួយមិត្តភក្តិ។ មនោសញ្ចេតនា មានអ្នកលបតាមថែទាំ យកចិត្តទុកដាក់ដល់អ្នកដោយគ្រាន់តែសង្កេតបន្តិចអ្នកនឹងដឹង។ ទិសនាំលាភទិសឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌លឿង។ អ្នកយកអាសា ឆ្នាំឆ្លូវ៕
ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ការងារគ្រប់យ៉ាងដំណើរការយ៉ាងល្អប្រសើរ មានឱកាសពង្រីកស្នាដៃ កុំខកខានឲ្យសោះ។ យីអ៊ុនឡើង អាចវិនិយោគជោគជ័យ។ មនោសញ្ចេត អ្នកនៅលីវមានឱកាសដ៏ប្រសើរក្នុងទំនាក់ទំនងជាមួយមិត្តភក្តិថ្មី អ្នកមានគូឬបានរៀបការ ត្រូវប្រយ័ត្នមានអ្នកដើម្បីជ្រៀតចូល។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំថោះ៕
ឆ្នាំកុរ ៖ រាសីស្រុតចុះ។ កាងារសភាពផ្លូវចិត្តមិននឹងនរ ងាយមានការប៉ះទង្គិចជាមួយអ្នកដទៃ នាំឲ្យខូចប្រយោជន៍ខ្លួនឯង។ ថ្ងៃនេះមិនល្អសម្រាប់ការវិនិយោគ។ មនោសញ្ចេតនា កុំរុញខ្លួនផ្ទប់នឹងជញ្ជាំង ថយមួយជំហាននឹងល្អប្រសើរមកវិញ។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំរកា៕