Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​មិន​ចង់​បម្រើ ត្រាំ តទៅទៀត ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​ប៉ា​ណា​ម៉ា សម្រេច​លាលែង​

​ឯកអគ្គរដ្ឋទូត​អា​មេ​រិច ប្រចាំ​ប្រទេស​ប៉ា​ណា​ម៉ា ឈ្មោះ John Feeley បាន​លាលែង​ចេញពី​តំណែង ដោយ​លោក​បាន​ប្រកាសប្រាប់​ក្រសួងការបរទេស​អា​មេ​រិច​ថា លោក​មិន​មាន​អា​រម្ម​ណ៏​ថា​អាច​បំរើ​ប្រធានាធិបតី ត្រាំ បាន​ត​ទៅ​ទៀត​ឡើយ​។​

​លោក​បាន​ថ្លែង​នៅក្នុង​លិខិត​លាលែង​ដូច្នេះ​ថា “​ក្នុងនាម​ជា​សមាជិក​ម្នាក់ របស់​បេសកម្ម​កិច្ចការ​បរទេស​របស់​អា​មេ​រិច ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​សម្បត់ ថា​នឹង​បំរើ​ប្រធានាធិបតី និង​រដ្ឋបាល​ដោយ​ស្មោះស្ម​គ្រ័នៅក្នុង​កិច្ចការ​នយោបាយ បើ​ទោះបីជា​ខ្ញុំ​ប្រហែល​មិន​យល់ព្រម​ជាមួយនឹង​គោល​នយោបាយ​ពិតប្រាកដ​”​។​

​លោក​បន្ត​ទៀត​ថា “​គ្រូ​របស់ខ្ញុំ​ធ្លាប់​បានបញ្ជាក់​ច្បាស់​ប្រាប់​ខ្ញុំ​ថា ប្រសិន​ជា​ខ្ញុំ​ជឿជាក់ថា ខ្ញុំ​មិន​អាច​ធ្វើ​បែប​នោះ​បាន ខ្ញុំ​នឹង​លាលែង​។ ពេលវេលា​នោះ​ក៏​បាន​មកដល់​”​។​

​ជុំវិញ​ការសម្រេច​លាលែង​នេះដែរ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​បាន​បញ្ជាក់ថា លោក John Feeley ពិតជា​បាន​ចាកចេញ ដោយ​បាន​លោក​លើង​ថា លោក​បាន​ផ្តល់​ដំណឹង​ទៅ​ដល់​សេត​វិមាន​រួចហើយ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស Steve Goldstein បាន​និយាយថា ការលាលែង​របស់​លោក John Feeley មិន​ជាប់​ទាក់ទង​ទៅនឹង ការប្រើប្រាស់​ពាក្យពេជ​របស់​លោកត្រាំ​ទេ ដែល​លោក​ត្រាំ បាន​ប្រើ​ពាក្យ កខ្វក់ និង​ថោកទាប ដើម្បី​ព៌ណ​នាពី​ប្រទេសហៃទី និង​ប្រទេស​អាហ្វ្រិច​ដទៃទៀត ក្នុង​កំឡុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​៕ សុភ័ក្ត្រ​

×