Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម ស ខេង ប្រគល់​សិទ្ធិ​អោយ​មេធាវី​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បានប្រគល់​សិទ្ធិ អោយ​ក្រុម​មេធាវី​ចំនួន ៥​រូប ដាក់ពាក្យ​បណ្តឹង​ទៅកាន់​  តុលាការ​កំពូល ដើម្បី​ប្តឹង​ស្នើ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

​លិខិត​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ចេញ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៧ មាន​ចុះហត្ថលេខា និង​បោះត្រា សម្តេច ស ខេង ដោយ​យោងតាម​ពាក្យបណ្តឹង របស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ និង​គណបក្ស​យុវជន​កម្ពុជា ដឹកនាំ ដោ​យស លោក ពេជ្រ ស្រស់​។ ទាក់ទិន​បញ្ហា​នេះ កាលពី​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៧ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ទៅកាន់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ស្នើសុំ​រំលាយ គណបក្ស​សង្គ្រោះ​ជាតិ​។

​ពាក្យបណ្តឹង របស់​គណបក្ស​យុវជន​កម្ពុជា បាន​ស្នើអោយ​ក្រសួងមហាផ្ទៃ ចាត់​នីតិវិធី​ប្តឹងទៅ​តុលាការ​កំពូល ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​នៅ​ជា​ធរមាន ព្រោះតែ​គណបក្សប្រឆាំង​នេះ បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​។​

​ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៧ ដែលមាន សម្ដេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ជា​ព្រះប្រធាន ក៏បាន​ដាក់ពាក្យ​បណ្តឹង​ជូន​ក្រសួងមហាផ្ទៃ ស្នើ​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​នេះដែរ​។​

​ពាក្យបណ្តឹងរបស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ស្នើអោយ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​យោងតាម​មាត្រា ៦​ថ្មី មាត្រា​៧ មាត្រា ៣៨​ថ្មី និង​មាត្រា​៤៤​ថ្មី នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់ ស្ដីពី​គណបក្សនយោបាយ​។​

លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា

ខាងក្រោម​នេះ​ជា​លិខិត​ប្រគល់​សិទ្ធិ​តំណាង​ដោយ​អាណត្តិ របស់សម្តេច​ក្រឡាហោម ស ខេង ជូន​មេធាវី អោយ​ដាក់​ពាក្យបណ្តឹង ក្នុងនាម​ក្រសួងមហាផ្ទៃ ទៅកាន់​តុលាការ​កំពូល​ស្នើសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ តាម ពាក្យបណ្តឹង របស់​គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​៕​
លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា

×