ក្រូចឆ្មារគឺជាផ្លែដែលតូចមួយ ប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអ្នកនឹកស្មានមិនដល់ ហើយក៏មិនបានដឹងពីមុនដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពអ្នក និងការប្រើប្រាស់ប្រចាំថ្ងៃ។ តើវាជួយសុខភាពអ្នកត្រង់កន្លែងណាខ្លះ ហើយវាអាចយកមកធ្វើអ្វីបានទៀត?
— អ្នកអាចយកសំលីទៅជ្រលក់ក្រូចឆ្មារឲ្យសើម បន្ទាប់មកយកវាទៅដាក់ក្នុងទូរទឹកកក នោះវានឹងជួយបំបាត់ក្លិនមិនល្អក្នុងទូរទឹកកកអ្នកជាមិនខាន។
— ប៉ូតាស្យូមដែលមានក្នុងក្រូចឆ្មារនឹងជួយបញ្ចុះសម្ពាធឈាមអ្នកនៅពេលដែលអ្នកលើសឈាម ហើយវាថែមទាំងអាចបំបាត់នូវអាការវិលមុខ និងអាការចង់ក្អួតទៀតផង។
— ក្រូចឆ្មារអាចបំបាត់សម្ពាធផ្លូវចិត្តរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន។
— អ្នកអាចប្រើក្រូចឆ្មារមកសម្អាតជ្រញ់របស់អ្នកក្រោយពេលដែលប្រើរួច នោះវានឹងជួយបំបាត់ក្លិនមិនល្អនៅលើជ្រញ់នោះជាមិនខាន។
— ក្រូចឆ្មារអាចជួយដោះស្រាយបញ្ហាផ្លូវដង្ហើម ដោយនៅពេលដែលអ្នកកើតហឺត វានឹងជួយអ្នកឲ្យមានអាការរាងធូរស្រាល។
— នៅពេលដែលអ្នកផឹកទឹកក្រូចឆ្មារ វានឹងជួយអ្នកមិនឲ្យមានគ្រួសក្នុងតម្រង់នោមឡើយ។
— នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើ អ្នកអាចចាក់ទឹកក្រូចឆ្មារមួយស្លាបព្រាចូល នោះវានឹងជួយបំបាត់ជាតិគីមីដែលមានលើបន្លែ និងផ្លែឈើនោះជាមិនខាន។
— បើអ្នកមិនចង់ឲ្យផ្លែប៉ោមអ្នកឆាប់ខ្មៅក្រោយពេលដែលចិតរួច អ្នកអាចដាក់ទឹកក្រូចឆ្មារបន្តិចចូល នោះវានឹងសហើយ។
— អាហារដែលយើងបរិភោគរាល់ថ្ងៃសុទ្ធតែមានជាតិគីមី និងសារធាតុជាច្រើនដែលអាចបំផ្លាញសុខភាពអ្នក ដូចនេះក្រូចឆ្មារអាចជួយអ្នកបាន វានឹងជួយសម្អាតមេរោគដែលមានក្នុងឈាមអ្នកឲ្យអស់ នោះឈាមអ្នកនឹងស្អាត ជាហេតុដែលមិនងាយធ្វើឲ្យមានជំងឺផ្សេងៗទេ។
— ក្រូចឆ្មារអាចការពារធ្មេញអ្នកឲ្យមានសុខភាពល្អ មិនងាយពុកឡើយ។
— អ្នកអាចយកទឹកក្រូចឆ្មារមកកក់សក់បាន នោះវានឹងធ្វើឲ្យសក់អ្នកស្អាតជាមិនខាន។
— នៅពេលដែលអ្នកផ្តាសាយ ហើយមានអាការក្តៅខ្លួន ក្រូចឆ្មារអាចជួយព្យាបាលជំងឺអ្នកបាន។
— ក្រូចឆ្មារអាចជួយអ្នកឲ្យចៀសផុតពីជំងឺរំលាយអាហារមិនបានល្អ និងជំងឺទល់លាមកជាដើម។
— នៅពេលដែលអ្នកមុតត្រូវដៃ ហើយឈាម អ្នកអាចយកក្រូចឆ្មារច្របាច់លើមុខរបួសបន្តិច នោះវានឹងជួយបំបាត់ឈាមបាន ហើយជួយសម្លាប់មេរោគបានទៀតផង៕
អត្ថបទ៖ health