ផ្លែឈើគឺជារបស់ដែលសំខាន់បំផុតនៅពេលសែន ដូចនេះក្នុងថ្ងៃសែនចូលឆ្នាំចិនក៏ដូចគ្នាដែរ ប្រសិនជាអ្នកសែនចំផ្លែឈើដែលត្រូវ នោះអ្នកនឹងមានលាភចូល។ ដូចនេះតើមានផ្លែឈើអ្វីខ្លះដែលអ្នកគួរតែសែននោះ?
ផ្លែចេក
អ្នកត្រូវតែសែនផ្លែចេកព្រោះនៅពេលដែលអ្នកសែនចេក វានឹងនាំសំណាង និងលាភទាំងអស់មករកអ្នក និងនាំចូលមកក្នុងផ្ទះអ្នកជាមិនខានក្នុងរយៈពេលពេញមួយឆ្នាំនេះ។
ផ្លែទ្រលាប់
ផ្លែទ្រលាប់គឺជាផ្លែឈើម្យ៉ាងដែលក្រោយពេលដែលអ្នកសែនរួច វានឹងអាចធ្វើឲ្យអ្នកសមដូចបំណងអ្នកនៅពេលដែលអ្នកធ្វើអ្វីមួយ វានឹងអាចរលូនទៅមុខ មិនមានអ្វីមករារាំងឡើយ។
ផ្លែប៉ោម
នៅពេលដែលអ្នកសែន ផ្លែប៉ោមគឺជាផ្លែឈើដែលអ្នកខានពុំបានឡើយ ព្រោះបើអ្នកសែនផ្លែប៉ោម នោះអ្នកនឹងអាចមានសុខភាពល្អ និងមានសុវត្ថិភាពក្នុងឆ្នាំថ្មីនេះ។
ផ្លែសារី
ផ្លែសារីក៏ជាផ្លែឈើដែលមនុស្សភាគច្រើននិយមទិញមកសែនដែរ ព្រោះវាក៏អាចនាំលាភមករកអ្នកដូចគ្នា ដូចនេះអ្នកនឹងអាចមានទ្រព្យសម្បតិ្តហូរចូលក្នុងផ្ទះក្នុងឆ្នាំថ្មីនេះ។
ក្រូចឃ្វិច
ផ្លែឈើមួយមុខនេះគឺមិនចាំបាច់និយាយឡើយ ព្រោះមនុស្សទាំងអស់សុទ្ធតែទិញវាមកសែនជានិច្ចនៅពេលចូលឆ្នាំ ព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានសំណាង និងធ្វើអ្វីបានជោគជ័យជានិច្ច។
ក្រូចថ្លុង
ប្រសិនជាអ្នកចង់បានកូន នោះអ្នកអាចសែនក្រូចថ្លុងនេះបាន នោះវានឹងនាំយកកូនមកឲ្យអ្នកជាមិនខាន។
ផ្លែម្នាស់
ចំពោះអ្នកដែលប្រកបរបររកស៊ី អ្នកគួរតែសែនផ្លែម្នាស់នេះ ព្រោះវាអាចនាំយកអតិថិជនជាច្រើនមករកអ្នក នោះមុខរបរអ្នកនឹងអាចរីកចម្រើនទៅមុខជាមិនខានឡើយ កាន់តែធ្វើគឺកាន់តែធំ។
ទំពាំងបាយជូរ
តើអ្នកធ្លាប់សង្កេតឃើញទេថាទំពាំងបាយជូរគឺជាផ្លែឈើម្យ៉ាងដែលមានជាច្រើនគ្រាប់នៅលើចង្កោមមួយ ដូចនេះក្រោយពេលដែលអ្នកសែនរួច វានឹងធ្វើឲ្យអ្នកមានកូនចៅច្រើនពីមួយឆ្នាំទីមួយឆ្នាំ៕
អត្ថបទ៖ health