ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា ថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២០: បច្ចុប្បន្នភាព ជំងឺរលាកសួតបង្កដោយមេរោគកូរ៉ូណាវីរុសថ្មី សរុបចំនួនករណី ៤៣ (ប្រទេសចិន ៤១ ប្រទេសថៃ ១ ប្រទេសជប៉ុន ១ (ទេីបរកឃេីញ ១៦ មករា) ក្នុងនោះស្លាប់ម្នាក់នៅចិន។ ឯនៅប្រទេសកម្ពុជាពុំទាន់រកឃេីញទេ ។
ជំងឺនេះភាគច្រេីនរកឃេីញចំលងចេញពីទីផ្សារលក់គ្រឿងសមុទ្រ ក្នុងទីក្រុងវូហាន (ផ្សារនេះត្រូវបានបិទនិងសំអាតនៅថ្ងៃទី ១ មករា ម្លេះ)។ ប្រភេទមេរោគ កូរ៉ូណាវីរុសថ្មី រកឃេីញដំបូងនៅថ្ងៃទី ៧ មករា ២០២០។ គ្មានរកឃេីញឆ្លងមនុស្សទៅមនុស្សទេ ភាគច្រេីនចំលងមកពីសត្វ ហើយគ្មានគ្រូពេទ្យថែទាំអ្នកជំងឺឆ្លងជំងឺទេ។
ជំងឺរលាកផ្លូវដង្ហេីមបណ្តាលមកពីមេរោគថ្មី នៅក្រុងវូហាន ខេត្តហ៊ូបុី ប្រទេសចិន : មេរោគបង្កឡេីងដោយ កូរ៉ូណាវីរុស ប្រភេទថ្មី (កូរ៉ូណាវិរុសចាស់រួមមាន : ១.កូរ៉ូណាវីរុសបង្កជំងឺ សារស៏ ក្នុងឆ្នាំ២០០៣: ឆ្លងពីសត្វសំប៉ូចប្រផេះ) ២. កូរ៉ូណាវីរុសបង្កជំងឺ MERS នៅមជ្ឈឹមូព៌ា នៅក្នុងឆ្នាំ ២០០៨: ឆ្លងពីសត្វអូដ៏)។ ចំលងមកពីសត្វ តែមិនទាន់ដឹងប្រភពច្បាស់លាស់ពីសត្វអ្វី ។ មិនទាន់មានភស្តុតាងបញ្ជាក់ថាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅឡេីយ ។ ជំងឺនេះរកឃេីញឆ្លងប្រភពតែពីទីក្រុង វូហាន ខេត្តហ៊ូបុី ក្នុងប្រទេសចិនតែប៉ុណ្ណោះ ។ ពុំទាន់រកឃេីញករណីជំងឺនេះនៅប្រទេសកម្ពុជានៅឡេីយទេ។ រោគសញ្ញាជំងឺរួមមាន គ្រុនក្តៅលេីសពី ៣៨អង្សាសេ ក្អក ករណីធ្ងន់ធ្ងរមានហត់ឬពិបាកដកដង្ហេីម។ ចាត់ទុកករណីសង្ស័យ: រាល់អ្នកដំណេីរមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ ក្អក ហត់ឬពិបាកដកដង្ហេីម និងមានប្រវត្តិមកពីទីក្រុងខាងលេីក្នងកំឡុងពេល១៤ថ្ងៃ សូមរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុត និងប្រាបគ្រូពេទ្យអំពីប្រវត្តន៏នៃការធ្វេីដំណេីរផង
ការពារជំងឺ ៖ កុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលេី ។ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល។ កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលេី ។ ហូបសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ ។ ពេលក្អក ឬកណ្តាស ត្រូវក្រដាសឬកន្សែងខ្ទប់មុខ។ រាយការណ៏ទៅលេខ ១១៥ បេីចង់ដឹងពត៌មានបន្ថែមឬរាយការណ៍ករណីសង្ស័យ។
វិធានការណ៏ក្រសួងសុខាភិបាល ៖ តាមដាន និងឃ្លាំមេីលអ្នកដំណេីរដោយប្រេីម៉ាស៊ីនស្ទង់កុំដៅជាពិសេសអ្នកដំណេីរមកពីទីក្រុងខាងលេី។ មានមន្ទីរពិសោធន៏ជាតិត្រៀមជាស្រេចដេីម្បីរកអត្តសញ្ញាណមេរោគថ្មី។ ក្រុមជំនាញសុខាភិបាលជាង២០០០ នាក់ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាននិងឆ្លេីយតបជំងឺកេីតឡេីងថ្មីៗ ត្រៀមលក្ខណៈឆ្លេីយតបបេីកេីតមានជាយថាហេតុ។
អ្នកនាំពាក្យនឹងធ្វេីបច្ចុប្បន្នទាន់ហេតុការណ៍ និងសូមបងប្អូនតាមដានពត៌មានដែលមានប្រភពច្បាស់លាស់ ពីក្រសួងសុខាភិបាល ៕ ដោយ៖កូឡាប