យ៉ាងតិចពលទាហានឥណ្ឌា៣នាក់ បានរងរបួសក្រោយពេលខ្សែដែលគេបានសម្រូតចុះពីឧទ្ធម្ភាចក្របានរបូតធ្លាក់ ខណៈពេលកំពុងហ្វឹកហាត់ត្រៀមធ្វើព្យុះហយាត្រានាឱកាសខួបលើកទី ៧០ ថ្ងៃបង្កើតកងទ័ពឥណ្ឌា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥/១ ។
ខ្សែវីដេអូកំពុងរាលដាលពេញបណ្តាញសង្គមឲ្យឃើញថា ពលទាហានទាំងនោះកំពុងរំកិលខ្លួនចុះតាមខ្សែដែលចងជាប់ជាមួយឧទ្ធម្ភាចក្រ។ ប៉ុន្តែខ្សែនោះស្រាប់តែរបូតចេញពីឧទ្ធម្ភាចក្រធ្វើឲ្យពួកគេធ្លាក់ចុះតែម្តង។
តាមរបាយការណ៍ពីព្រឹត្តិការណ៍នេះនៅថ្ងៃទី៩/១ ពលទាហានដែលរងរបួសបច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យយោធាក្រុង New Delhi។
បច្ចុប្បន្នគេពុំទាន់ដឹងមូលហេតុនាំឲ្យមានព្រឹត្តិការណ៍នេះឡើយ៕ ចន្ទ្រា