ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនាពិព័រណ៍យោធា និង ការប្រកួតកីឡាកងទ័ព ដែលបានរៀចំឡើងនៅកោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទស្សនាតាមស្តង់នីមួយៗ ដែលមានការរៀបចំតុបតែងជាសម្ភារៈយោធា ព្រៃសិប្បនិម្មិត គ្រឿងសព្វាវុធ ដូចជារថគ្រោះ រថពាសដែក និងអាវុធមួយចំនួនទៀតផង។
ពិព័ណ៍យោធារ និងកីឡាកងទ័ព រយៈពេល៣ថ្ងៃគឺថ្ងៃទី១២-១៤ ខែ មករា ឆ្នាំ២០១៨ នៅមជ្ឃមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ ការបង្កើតពិធីនេះ គឺក្នុងគោលបំណងទី ១)ដើម្បី អបអរខួបលើកទី៣៩ នៃថ្ងៃជ័យជម្នះ៧មករា ២) រំលឹកដល់គុណូបការៈដល់អតីតយុទ្ធជនកម្ពុជា ៣) គឺដើម្បីឲ្យមហាជន និងយុវជន បានស្វែងយល់អំពីកងទ័ពក្នុងការចូលរួមការពារជាតិ និងរក្សាសន្តិភាព និងទី៤) គឺដើម្បីបង្កើនទំនាក់ទំនងlរឹងមាំល្អរវាងមហាជននិងកងទ័ព។ សូមអញ្ជើញបងប្អូនចូលរួមអោយបានច្រើកុះករ៕ ដោយ៖កូឡាប