Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ចម្លាក់​មករ និង​បំណែក​ថ្ម​សរុប​ចំនួន​១៣​ដុំ នៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន​

​សៀមរាប​៖ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន លោក រិទ្ធី ម្ចាស់​Account Facebook Rathy Angkor និង​ក្រុមការងារ បាន​ចុះទៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ដេី​ម្បី​ពិនិត្យ​រូប​សត្វ​មករ​។​

​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃអាទិត្យ ១០​រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​សហការ​ជាមួយ​អង្គការ​មូលនិធិ​បុរាណវិទ្យា និង​អភិវឌ្ឍន៍​កម្មវិធី​ភ្នំ​គូលែន លោក រិទ្ធី ម្ចាស់​Account Facebook Rathy Angkor និង​ក្រុមការងារ បាន​ចុះទៅ​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម «​ភ្នំ​គូលែន​» ដេី​ម្បី​ពិនិត្យ​រូប​សត្វ​មករ​ម្យ៉ាង​ដែលមាន​ទំហំ​ធំ ដែលមាន​បណ្តោយ​២.១៤​ម៉ែត្រ កម្ពស់​០.៩៧​ម៉ែត្រ ទទឹង​០.៧៩​ម៉ែត្រ ដែល​មិន​ធ្លាប់​ឃើញ​នៅ​ចម្លាក់​លើ​ផ្តែរ និង​ប្រាសាទ​ព្រហ្មញ្ញសាសនា​នានា ក្នុង​ប្រវត្តិ​សិល្បៈ​ខ្មែរ ដែល​ស្ថិតនៅ​ចំណុច​ខាងកើត​ទំនប់​បុរាណ​មួយ​ឈ្មោះថា ទំនប់ទឹក​ងូត​ប្រមាណ​៣០​ម៉ែត្រ​ពី​តំបន់​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​«​ភ្នំ​គូលែន​» ស្ថិតនៅ​ភូមិ​ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ដែលជា​លទ្ធផល ក្រៅពី​ចម្លាក់​មករ​នេះ​ក្រុមការងារ បាន​រកឃើញ​បំណែក​ថ្ម​សរុប​ចំនួន​១៣​ដុំ​៕​ដោយ​៕​កូ​ឡាប​

×