គូស្នេហ៍សញ្ជាតិអាមេរិក២នាក់នេះ បានចែករំលែកសុភមង្គលរបស់ពួកគេ ព្រោះតែបានរួមភេទជាលើកដំបូងបន្ទាប់ពីនាំគ្នាកាត់បន្ថយបានទម្ងន់សរុប ២៦០គីឡូក្រាម។
Lee Sutton អាយុ ៤២ និង Rena Kiser អាយុ ៣៩ឆ្នាំ រស់នៅរដ្ឋ Missouri, ធ្លាប់មានទម្ងន់ ៤២៤គីឡូក្រាម (បុរស) ហើយភាគីនារី មានទម្ងន់ ២៤៧គីឡូក្រាម។
អ្នកទាំង២បានស្គាល់ ហើយស្រឡាញ់គ្នាតាំងពី១១ឆ្នាំមុន តែដោយសារឧបសគ្គនៃរាងកាយរបស់ពួកគេ ជាហេតុធ្វើឲ្យពួកគេពុំអាចរួមរ័ក្សជាមួយគ្នាបាន។
ឆ្នាំទៅម៉ិញ អ្នកទាំង២សម្រេចចិត្តរួមគ្នាវះកាត់ចងក្រពះ ហើយបន្ថយបានទម្ងន់សរុប ២៦០គីឡូក្រាម។ ខណៈពេលនោះឯងដែល Lee និង Rena អាចទំនាក់ទំនងផ្លូវភេទបានជាលើកដំបូង ក្រោយពេលទ្រាំ “អត់ឃ្លាន” រយៈពេល១១ឆ្នាំ។
មុននោះគូស្នេហ៍២រូបនេះ ត្រូវពឹងពាក់ប្អូនស្រីរបស់ Lee ថែទាំ។ Rena ពោលថា ៖ នាងនិង Lee ពិតជាមានការខ្មាសអៀនយ៉ាងខ្លាំងដោយពុំអាចធ្វើអ្វីបានទាំងអស់បង្ខំចិត្តត្រូវពឹងពាក់អ្នកដទៃជួយ។ Rena បង្ហើបបន្ថែមថា ៖ “មូលហេតុតែមួយគត់ដែលយើងខ្ញុំបន្តរស់បានដល់នាទីនេះ អាស្រ័យដោយប្អូនស្រីរបស់ Lee ថ្ងៃណាក៏មកជួយពួកយើងដែរ”។
Lee ថើប Rena មុនពេលនាងទទួលការវះកាត់ចងក្រពះ។ ក្រោយការវះកាត់ចងក្រពះអ្នកទាំង២ត្រូវបានវេជ្ជបណ្ឌិតសម្រេចឲ្យរួមគ្នាអនុវត្តវិញ្ញាសារហ្វឹកហាត់ក៏ដូចជារបបហូបចុកសមស្រប។
Lee និង Rena ពេលនេះ កំណត់ចិត្តថា ត្រូវបន្ថយទម្ងន់ថែមទៀត។
១២ថ្ងៃក្រោយមក Lee បន្ថយទម្ងន់បាន ១៣៧គីឡូក្រាម និង Rena ១២៣ គីឡូក្រាម។ រាងកាយស្រាលជាងមុន ជួយឲ្យពួកគេទទួលបាននូវអារម្មណ៍សុខស្រួលពេលរួមភេទ។ អ្នកទាំង២ នៅបានសច្ចាជាមួយគ្នាថា ពេលដែលសម្រកទម្ងន់បានដូចបំណងនោះពួកគេនិងរៀបការជាមួយគ្នា៕ ចន្ទ្រា